ខ្សែប្រយុទ្ធវ័យក្មេង Valencia សង្ឃឹមរកគ្រាប់បាល់បាននៅយប់នេះ
- 2016-02-25 20:33:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្សែប្រយុទ្ធវ័យក្មេង Valencia សង្ឃឹមរកគ្រាប់បាល់បាននៅយប់នេះ
ចន្លោះមិនឃើញ
Santi Mina ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្រុម Valencia បានបង្ហាញអារម្មណ៍សប្បាយចិត្ត និងរំពឹងថានឹងអាចជួយក្រុមរកគ្រាប់បាល់បានទៀតក្នុងការប្រកួតជាមួយក្រុម Rapid Wien ពានរង្វាន់ UEFA Europa League ។
Mina ជាកីឡាករវ័យក្មេងរបស់ក្រុម Valencia ដែលទើបតែបានចូលលេងឈុតធំនៅឆ្នាំ២០១៥នេះទេ។ កីឡាករជាប់ជម្រើសជាតិ U-21 អេស្ប៉ាញរូបនេះ បានបង្ហាញទម្រង់លេងល្អប៉ុន្មានប្រកួតមកនេះ ដោយអាចរកបានគ្រាប់បាល់ និងបញ្ជូនឱ្យមិត្តរួមក្រុមស៊ុតក្នុងការឈ្នះ៣ប្រកួតជាប់គ្នារបស់ក្រុមលោក Gary Neville ។
មុនការប្រកួតជើងទី២ ពានរង្វាន់ Europa League ជាមួយ Rapid Wien នៅម៉ោង១យប់នេះដែរ Mina បានបង្ហាញចំណាប់អារម្មណ៍ថា រូបគេតែងតែប្រឹងប្រែងជួយក្រុមឱ្យបានច្រើនតាមតែអាចធ្វើទៅបាន។ មួយវិញទៀតក្នុងនាមជាខ្សែប្រយុទ្ធ រូបគេតែងតែចង់បានគ្រាប់បាល់ឱ្យក្រុមផងដែរ។ ប្រកួតយប់នេះ ក្រុម Valencia មានសង្ឃឹមខ្ពស់ ព្រោះជើងទី១ឈ្នះក្រុមលទ្ធផល ៦-០។
ខាងក្រោមនេះជាវីដេអូបន្ថែមសម្ដីផ្ទាល់របស់កីឡាករវ័យ២០ឆ្នាំខាងលើ៖
អត្ថបទ៖ មុន្នី រម្យ