រឿង ៦ យ៉ាងដែលជាប្រផ្នូលជោគលាភសម្រាប់អ្នក
- 2016-02-26 16:29:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង ៦ យ៉ាងដែលជាប្រផ្នូលជោគលាភសម្រាប់អ្នក
ចន្លោះមិនឃើញ
តាមជំនឿបុរាណ បើសិនជាអ្នកជួបនឹងរឿងណាមួយក្នុងចំណោមរឿងទាំង ៦ ខាងក្រោមនោះវាជាប្រផ្នូលបញ្ជាក់ថា អ្នកនឹងបានជួបនឹងលាភ គាប់ប្រសើរអ្វីមួយ។ នេះបើតាមការឱ្យដឹងពីក្បួនតម្រាហុងស៊ុយ ស៊ឹង ណាំហុង។
១. សត្វប្រចៀវធ្វើសំបុកក្នុងផ្ទះ បញ្ជាក់ថាគ្រួសារអ្នកនឹងជួបរឿងថ្កុំថ្កើង សម្បត្តិហូរហៀរ ព្រោះសត្វប្រចៀវតំណាងឱ្យទ្រព្យសម្បត្តិ។
(រូបពី livescience)
២. ជួបសត្វពស់ដោយចៃដន្យ បញ្ជាក់ថា រឿងខ្លះ ឬមនុស្សខ្លះដែលសំខាន់កំពុងចូលមកក្នុងជីវិតអ្នក។ បើបានជួបសូមកុំគិតចង់សម្លាប់វាឱ្យសោះ ព្រោះវានឹងលូនចេញដោយខ្លួនឯងនៅពេលដឹងថាមានមនុស្សនៅម្ដុំនោះ។
(រូបពី សំ ជំនាញ)
៣. ពេលឃើញទេពច្យុតិ គួរប្រញាប់ផ្សងប្រាថ្នាភ្លាមៗ ទោះបីផ្សងអ្វីក៏ដោយវានឹងកើតឡើងអំឡុងពេល ៣០ ថ្ងៃ។
(រូបពី gindim.wordpress)
៤. ពេលមានមេអំបៅហើរចូលផ្ទះ អ្នកនឹងបានស្វាគមន៍ភ្ញៀវដ៏សំខាន់ បើមេអំបៅនោះមានពណ៌ឆើតឆាយ នោះបញ្ជាក់ថាភ្ញៀវនឹងនាំដំណឹងល្អមកប្រាប់។ ដូច្នេះកុំព្យាយាមចង់ចាប់ ឬសម្លាប់សត្វមេអំបៅឱ្យសោះ ព្រោះសត្វនេះតែងនាំដំណឹងរីករាយជានិច្ច បើសម្លាប់អាចកើតរឿងអាក្រក់ជំនួសវិញ។
(រូបពី fanpop.com)
៥. ជួបគោដោយចៃដន្យ
គោតំណាងឱ្យភាពចម្រើនរុងរឿង បើសិនអ្នកជួបវា ភាពរុងរឿងនៅមិនឆ្ងាយពីអ្នកនោះទេ។
អត្ថបទ៖ ណេង ណេង