៣​យ៉ាង​​មើល​​ដឹង​ថា​ជា​គជ់​ពិត​ប្រាកដ ឬ​គជ់​ក្លែងក្លាយ

  • 2016-02-26 22:14:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គជ់​​ជា​គ្រឿង​អលង្ការ​​មាន​តម្លៃ​មួយ​ប្រភេទ តែ​​បច្ចុប្បន្ន​គជ់​ក្លែងក្លាយ​ (គជ់​ជ័រ) មាន​ច្រើន​ដាក់​លក់​តាម​បណ្ដាហាង​ផ្សេងៗ​។ ​គជ់​សុទ្ធ ឬ​​គជ់​ជ័រ​អាច​ងាយ​ធ្វើ​ឲ្យ​អ្នក​មើល​ច្រឡំ​បាន ​ព្រោះ​វា​មាន​រាងរៅ​ដូច​គ្នា​ទាំង​អស់​ បើ​មើល​ពី​ខាង​ក្រៅ។ លោក សុដាង​ ​អ្នក​លក់​គជ់​ទឹក​សាប​ហាង​គ្រឿង​អលង្ការ ​KMR បាន​បង្ហាញ​ពី​របៀប​ពិសោធន៍​ឲ្យ​ដឹង​ពី​គជ់​ក្លែងក្លាយ និង​គជ់​សុទ្ធ។

 

ម្ចាស់​ហាង​គជ់​ខាង​លើ​បង្ហាញ​ឲ្យ​ដឹង​ថា ការ​ពិសោធន៍​គជ់​ទឹកសាប​មាន​៣ប្រភេទ៖

១. ពេល​កាន់​គជ់​ពិតប្រាកដ​ដូចជា​មាន​ទម្ងន់​ធ្ងន់​ និង​ត្រជាក់​ជាង​ប្រភេទអង្កាំ

២. គជ់​ពិត​ប្រាកដ​ពេលយក​ទៅ​​ត្រដុស​គ្នា​ចេញ​ជា​ម្សៅ​តិចៗ​មក​ក្រៅ ខុស​ពី​អង្កាំ​របក​ជ័រ​ចេញ​មក​តែ​ម្ដង​

៣. គជ់​ពិត​ប្រាកដ​អាច​យក​មក​ដាក់​ដុត​ពី​លើ​ភ្លើង​ប្រហែល​ជា៦ទៅ៧វិនាទី​ក៏មិន​ខូច​មិន​របក​គ្រាន់​តែ​ខ្មៅ​អាចជូត​ឡើង​វិញ​ស្អាត​ដូច​ដើម ខុស​គ្នា​ពី​អង្កាំ​គ្រាន់​តែ​ត្រូវ​ភ្លើង​បន្តិច​គឺ​ឆេះ​ខូច​តែ​ម្ដង។​

 

 
 

 

តោះ! កុំ​ឲ្យ​ខាត​ពេល​យូរ​ទៅ​មើល​វីដេអូ​ខាង​ក្រោម​នេះ​ទាំងអស់៖

 

 

អត្ថបទ៖ សុខ​អូន​