របៀបស៊ុតបាល់ ក្បាច់ Bicycle Kick!
- 2016-02-27 13:17:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របៀបស៊ុតបាល់ ក្បាច់ Bicycle Kick!
ចន្លោះមិនឃើញ
ក្បាច់ Bicycle Kick ឬក្បាច់ «កន្ត្រៃហោះ» គឺជាជំនាញបាល់ទាត់កម្រិតកំពូលមួយ ដែលអាចមានភាពគ្រោះថ្នាក់ និងមិនងាយធ្វើឡើយ សម្រាប់កីឡាករមិនមានបទពិសោធន៍ច្រើន។ ប៉ុន្តែបើការប្រើក្បាច់នេះ អាចស៊ុតបញ្ចូលទីជោគជ័យ នោះពិតជារឿងអស្ចារ្យ ដែលធ្វើឲ្យអ្នកទស្សនាស្ញប់ស្ញែងមិនខាន។
រូបតំណាង៖ Wayne Rooney ស៊ុតក្បាច់ Bicycle Kick ជួយ Man Utd ឈ្នះ Man City ឆ្នាំ២០១១
វីដេអូជិត២នាទីខាងក្រោមនេះ នឹងបង្រៀនអ្នកពីរបៀបស៊ុតក្បាច់ Bicycle Kick ដែលក្នុងនោះមាន៤ចំណុចសំខាន់ៗ៖
១. លោតលើកជើងកម្លាំងខ្លាំង (ជើងសម្រាប់ស៊ុត) របស់អ្នកទៅមុខ និងរក្សាជើងខ្សោយរបស់អ្នកខាងក្រោយ។
២. លើកជើងខ្សោយរបស់អ្នកឡើង ហើយលោតជាមួយនឹងជើងខ្លាំងដែលអ្នកតែងចូលចិត្តប្រើប្រាស់។
៣. ប្រើប្រាស់ជើងកម្លាំងខ្លាំងរបស់អ្នក ទាត់បាល់បញ្ចូលទី។
៤. យកដៃទ្រខ្លួន បន្ទាប់មកប្រើប្រាស់ខ្នងរបស់អ្នកជំនួយពេលធ្លាក់ចុះវិញ៕
* ដើម្បីកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖
-ចុចអាន៖ វិធីស៊ុតបាល់ ពេលដាច់មួយទល់នឹងមួយ ជាមួយអ្នកចាំទី!
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ freekickerz