បច្ចុប្បន្ននេះបច្ចេកវិទ្យាគឺជាកត្តានាំមុខគេក្នុងការសម្រួលដល់សកម្មភាពទូទៅរបស់មនុស្ស ហើយវត្តមានរបស់មនុស្សយន្តនៅក្នុងពិភពលោកកាន់តែមានភាពសម្បូរបែប។ ជាមួយគ្នានេះដែរ នៅក្នុងវិស័យធុរកិច្ច គេឃើញសណ្ឋាគារមួយចំនួនបានជាប់ឈ្មោះជាសណ្ឋាគារដែលមានបំពាក់នូវបច្ចេកវិទ្យាឈានមុខគេផងដែរ។ ចង់ដឹងសណ្ឋាគារទាំងនោះមាននៅទីណា ហើយទំនើបប៉ុណ្ណា តោះទៅមើលទាំងអស់គ្នា៖
១. The Weird Hotel, ប្រទេសជប៉ុន, ដំណើរការផ្នែកសេវាទាំងឡាយគឺមនុស្សយន្តជាអ្នកផ្ដល់ឲ្យ។
២. The W Singapore, ប្រទេសសិង្ហបុរី, មានបំពាក់ឧបករណ៍បំពងសម្លេងក្នុងអាងទឹក ដើម្បីឲ្យភ្ញៀវទទួលបានអារម្មណ៍កាន់តែពិសេស។
៣. សណ្ឋាគារ Aloft Cupertino, សហរដ្ឋអាមេរិក, ពួកគេប្រើមនុស្សយន្តស្វ័យប្រវត្តឲ្យដឹកជញ្ជូនសម្ភារៈប្រើប្រាស់នានាសម្រាប់ភ្ញៀវ។
៤. សណ្ឋាគារ The Yotel, សហរដ្ឋអាមេរិក, ប្រើប្រាស់មនុស្សយន្តសម្រាប់រក្សាទុកនូវវត្ថុមានតម្លៃរបស់ភ្ញៀវក្នុងទូរដែកដោយស្វ័យប្រវត្តិ។ លើសពីនេះគ្រែក្នុងបន្ទប់ពួកគេអាចបញ្ជាបត់បែនបានផងដែរ។
៥. សណ្ឋាគារ Hotel 1000, សហរដ្ឋអាមេរិក, សណ្ឋាគារមួយនេះបានផ្ដល់នូវកន្លែងវាយកូនគោលតាមបែបឌីជីថលទំនើបបំផុត ដែលអាចឲ្យភ្ញៀវអាចលេងបានដូចលេងនៅវាលវាយកូនគោលពិតប្រាកដដូច្នេះដែរ។ លើសពីនេះក្នុងបន្ទប់របស់ពួកគេសុទ្ធតែមានបំពាក់នូវ Sensor សម្រាប់វាស់នូវសីតុណ្ហភាពក្នុងខ្លួនរបស់ភ្ញៀវ ដើម្បីកំណត់សីតុណ្ហភាពក្នុងផ្ទៃបន្ទប់ដោយស្វ័យប្រវត្ត។
៦. Hostel CityHub, ប្រទេសហូឡង់, អនុញ្ញាតឲ្យភ្ញៀវបញ្ជាពន្លឺក្នុងបន្ទប់ដោយប្រើប្រាស់ App។
ប្រែសម្រួល ៖ រដ្ឋ
ប្រភព ៖ techinsider