Galaxy S7 & S7 Edge ស្រោបមាសស្ទើរសុទ្ធតម្លៃត្រឹមជាង៣ពាន់ដុល្លារ
- 2016-03-14 16:04:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Galaxy S7 & S7 Edge ស្រោបមាសស្ទើរសុទ្ធតម្លៃត្រឹមជាង៣ពាន់ដុល្លារ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Goldgenie របស់ប្រទេសអង់គ្លេសបានបង្ហាញរូបរាងដ៏ស្រស់ស្អាតភ្លឺចិញ្ចែងចិញ្ចាចរបស់ទូរសព្ទ Galaxy S7 & S7 Edge ដែលមានសម្បកផលិតពីមាសស្ទើរសុទ្ធ។
ក្រៅពីមានសម្បកស្រោបដោយមាសស្ទើរសុទ្ធ ក្រុមហ៊ុន Goldgenie ក៏បានដំឡើងបន្ថែមនូវបច្ចេកវិទ្យាការពារមួយឈ្មោះថា Total Armour Protectionលើត្រកូល S7 ទាំងពីរម៉ូដែលនេះ។ ចំពោះមុខងាររបស់ Total Armour Protection ក្រុមហ៊ុនមិនបានបញ្ជាក់ឲ្យដឹងនោះទេ។
ងាកទៅមើលលក្ខណៈសម្បត្តិនៃទូរសព្ទឯណោះវិញគឺមិនខុសគ្នាពីប្រភេទធម្មតាមិនមានស្រោបមាសនោះឡើយ។ ចំពោះតម្លៃរបស់ម៉ូដែលទាំងពីរនេះគឺប្រមាណ ៣០០០ដុល្លារសម្រាប់ S7 និង S7 Edge មានតម្លៃប្រមាណ ៣២៥០ដុល្លារ៕
ចុចអាន៖ កាមេរ៉ារបស់ Galaxy S7 ពេលប្រៀបជាមួយ Canon 60D យ៉ាងម៉េចដែរ?
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ DigitalTrends