ត្រឹម​មួយ​សប្ដាហ៍​ S7/S7 Edge ទទួល​បាន​ការ​កុម្ម៉ង់​ជាង​១០​លាន​គ្រឿង​នៅ​ចិន​

  • 2016-03-17 16:38:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​វិបសាយ​ SamMobile បាន​ឲ្យ​ដឹង​ថា​មក​ទល់​ពេល​នេះ​ទូរសព្ទ​កំពូល​របស់​ Samsung គឺ​ Galaxy S7/S7 Edge ទទួល​បាន​ការ​កុម្ម៉ង់​ទិញ​ច្រើន​ជាង​១០​លាន​គ្រឿង​នៅ​ក្នុង​ប្រទេស​ចិន។

 

 

​​ទូរសព្ទ​ទាំង​ពីរ​ម៉ូដែល​ចាប់​ផ្ដើម​ទទួល​ការ​កុម្ម៉ង់​ទិញ​​នៅ​ក្នុង​ប្រទេស​ចិន​ចាប់​តាំង​ពី​ថ្ងៃ​ទី​១១​ ខែ​មីនា​កន្លង​ទៅ ដោយ​ការ​កុម្ម៉ង់​ទិញ​ធ្វើ​ឡើង​តាម​រយៈ​ភ្នាក់ងារ​លក់​រាយ​ចំនួន​ប្រាំបី។ មុន​ថ្ងៃ​ទី​១៨​ខែ​មីនា​ ដែល​ជា​ថ្ងៃ​​បិទ​ការ​កុម្ម៉ង់​គេ​រំពឹង​ថា​ចំនួន​នៃ​ការ​កុម្ម៉ង់​ទិញ​អាច​នឹង​កើន​ឡើង​ដល់​១៥​លាន​គ្រឿង។

 

 

​​គួរ​រលឹក​ដែរ​ថា​ប្រទេស​ចិន​ជា​ទីផ្សារ​ស្មាតហ្វូន​ដ៏​ធំ​មួយ​ក្នុង​លោក​ ហើយ​វា​ក៏​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​មួយ​ចំនួន​តូច​ដែល​មាន​លក់​ទូរសព្ទ​​ Galaxy ជំនាន់​ថ្មី​គ្មាន​ឡូហ្គោ​ Samsung នៅ​ផ្នែក​ខាង​មុខ៕​​​​

 

ចុច​អាន៖ Galaxy S7 & S7 Edge ​ស្រោប​មាស​ស្ទើរ​សុទ្ធ​តម្លៃ​ត្រឹម​ជាង​៣​ពាន់​ដុល្លារ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ GSMArena​​​​​​​​