សារ​ពិសេស​​របស់​កញ្ញា​ មាស​​ សុខសោភា ​​​ក្នុង​ទិវា​មួយ​ម៉ោង​សម្រាប់​​ភព​ផែនដី​

  • 2016-03-18 15:23:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​សល់​តែ​១​ថ្ងៃ​ទៀត​ទេ «ទិវា​មួយ​ម៉ោង​សម្រាប់​ភព​ផែនដី» នឹង​ឈាន​មក​ដល់ ។ តារា​ចម្រៀង​ល្បី​ប្រចាំ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា កញ្ញា​​មាស​​សុខសោភា ​​នឹង​មាន​វត្តមានក្នុង​ទិវា​នេះ​នាថ្ងៃ​ទី​១៩​ ខែ​មីនា​ វេលា​ម៉ោង​៥​ល្ងាច ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។  

​​​​​មុន​នឹង​ព្រឹត្តិការណ៍​ទាក់​ទង​នឹង​បរិស្ថាន​នេះ​ឈាន​មក​ដល់ តារាចម្រៀងរូបនេះក៏​មាន​សារ​និយាយពី​សារៈសំខាន់​នៃ​ការ​ចូល​រួម​ចំណែក​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាស​ធាតុ​ ផ្ញើ​ជូន​ប្រិយមិត្ត​ទាំង​អស់គ្នា។  

ចង់ដឹងថា សារពិសេសរបស់​កញ្ញា​​មាស​​ សុខសោភា និយាយពីអ្វីខ្លះ  តោះ​​ទស្សនាទាំងអស់គ្នា៖ ​ 

 

តើ​ប្រិយមិត្ត​អាច​ចូលរួម​ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ និង​ការពារ​បរិស្ថាន​ដោយរបៀប​ណា? មាន​អី​ទៅ​ពិបាក! គ្រាន់​តែ​គាំទ្រ​ទិវា​នេះ ដោយ​ចូល​រួម​ក្នុង​ការ​បិទ​ភ្លើង​រយៈ​ពេល​១​ម៉ោង​ ចាប់​ពី​ម៉ោង​​៨​:​៣០​-​​៩​:​៣០​យប់​ នៅថ្ងៃ​ទី​១៩ ​ខែ​មីនា​ ឆ្នាំ​២០១៦​នេះ​។​​  

ក្រៅ​អំពី​សកម្មភាព​ខាង​លើ ប្រិយមិត្ត មិត្ត​យុវវ័យ​ ​​ក៏អាច​ចូលរួម​ចលនា​នេះ​ជាមួយ​ប្រជាជន​រាប់​លាន​នាក់​ទូ​ទាំង​ពិភព​លោក តាម​រយៈ​ការ​ផ្លាស់​ប្ដូរ​រូប​ក្នុង ​Profile Facebook ដោយ​ចូល​ទៅ​កាន់​តំណ​នេះ: www.earthhour.org/climateaction ‪#‎earthhour2016‬ ‪#‎climateaction‬  

«ទិវា​មួយ​ម៉ោង​សម្រាប់​ភព​ផែនដី» រៀបចំ​ឡើង​ដោយ​អង្គការ​ WWF​​-ប្រចាំ​កម្ពុជា ​សហការ​ជា​មួយ​ក្រសួង​បរិស្ថាន​ ក្រុម​ប្រឹក្សា​យុវជន​ឯក​អគ្គ​រាជ​ទូត​អាមេរិក​(AYC) ​រួម​ជា​មួយ​ Sabay និងបណ្ដា​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​ទៀត៕  

អត្ថបទ៖ ធីតា

អត្ថបទថ្មី