អ្នក​ជំនាញ​ប្រាប់​ពី​គុណភាព​តារាង​បាល់​ទាត់​សាកល​វិទ្យាល័យ RUPP

  • 2016-03-22 14:00:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​លោក វ៉ែន សាវុធ ​អ្នក​ជំនាញ​​សាង​សង់​ទីលាន​លេង​កីឡា​​​ដែល​ទទួល​បន្ទុក​ជួសជុល​ទីលាន​​​បាល់ទាត់​​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP)  ​​បាន​រៀប​រាប់​ពី​របៀប​ជួសជុល និង​កម្រិត​​គុណភាពស្តង់ដារ​​នៃ​​​​តារាង​បាល់ទាត់​​​របស់​សាកល​វិទ្យាល័យ​រដ្ឋ​មួយ​នេះ​​ ​​ដែល​គ្រោង​​​​នឹង​​ដាក់​ឲ្យ​ប្រើ​ប្រាស់​នា​ខែ​មិថុនា ឆ្នាំ​២០១៦ ខាង​មុខ​នេះ​។

 

 

​លោក វ៉ែន សាវុធ បាន​ឲ្យ​ដឹង​ថា លោក​មាន​ជំនាញ​សាង​សង់​ទីលាន​បាល់ទាត់​អស់​រយៈ​​ពេល​ជា​ច្រើន​​ឆ្នាំ​កន្លង​មក​ហើយ។ ការ​ជួសជុល​ទីលាន​បាល់ទាត់​​មួយ​មាន​ការ​លំបាក​ច្រើន។ ទីលាន​បាល់ទាត់​​​ដាំ​ស្មៅ​ធម្មជាតិ​​នៅ​សាកលវិទ្យាល័យ​ខាង​លើ​នេះ​ នឹង​​ធ្វើ​តាម​កម្រិត​ស្តង់ដារ​អន្តរជាតិ ដើម្បី​បម្រើ​​ដល់​ការ​ប្រើ​ប្រាស់​​គ្រប់​កម្រិត​នៅ​ប្រទេស​កម្ពុជា​។

 

​លោក​បន្ត​ថា របៀប​ជួសជុល​ទីលាន​នេះ​មាន​ច្រើន​ដំណាក់​កាល​​ ទាំង​ការ​ចាក់​ដី ​បង្ហាប់​ដី និង​រៀប​ចំ​ប្រព័ន្ធ​ចម្រោះ​ទឹក​ឲ្យ​បាន​ល្អ​បំផុត​ ដើម្បី​ជៀសវាង​ដល់​ការ​ខូច​ខាត​​នា​រយៈ​ពេល​ខ្លី។ ​ទីលាន​ត្រូវ​ដាំ​ស្មៅ​​ឲ្យ​បាន​យ៉ាង​តិច​២​ខែ​កន្លះ​​ទើប​អាច​ដុះ​​ជិត​គ្នា​ល្អ​ ហើយ​ស្មៅ​ត្រូវ​ដាំ​ឲ្យ​ឃ្លាត​ពី​គ្នា​​ចន្លោះ​​ប្រវែង ៦​ទៅ៨​សង់ទីម៉ែត្រ។

 

 

​ព័ត៌មាន​ ពិស្តារ សូមទស្សនា​ការ​រៀបរាប់​របស់​លោក វ៉ែន សាវុធ អំពី​ការ​​ជួសជុល​​ដូច​ខាង​​ក្រោម៖

 

-ចុច​អាន​៖ សកលវិទ្យាធិការ​ RUPP ​បង្ហាញ​ចំណុច​ពិសេសៗ​នៃ​ទីលាន​កីឡា​​​ថ្មី

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​

អត្ថបទថ្មី