ក្រុម Valencia ធ្វើការគោរពមួយនាទី ជាការកាន់ទុក្ខដល់ជនរងគ្រោះនៅប្រ៊ុចសែល
- 2016-03-24 22:50:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុម Valencia ធ្វើការគោរពមួយនាទី ជាការកាន់ទុក្ខដល់ជនរងគ្រោះនៅប្រ៊ុចសែល
ចន្លោះមិនឃើញ
ក្រុមឈុតធំរបស់ Valencia បានធ្វើការគោរពមួយនាទីនៅពេលហ្វឹកហាត់ ដើម្បីជាការរំលែកទុក្ខដល់ជនរងគ្រោះ ក្នុងការវាយប្រហារគ្រាប់បែកនៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិកកាលពីប៉ុន្មានថ្ងៃមុននេះ។
កាលពីម្សិលមិញនេះ មុនចាប់ផ្ដើមហ្វឹកហាត់ សមាជិកក្រុម Valencia ទាំងអស់ បានធ្វើការឈរគោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះដែលបានបាត់បង់ជីវិត ក្នុងគ្រោះថ្នាក់បំផ្ទុះគ្រាប់បែកនៅប្រទេសបែលហ្សិកទាំងអស់។ ដោយក្នុងនោះ ក្លឹប Valencia ក៏បានចេញសេចក្ដីថ្លែងការណ៍ ចូលរួមសោកស្ដាយចំពោះរឿងដ៏អាក្រក់ដែលបង្កឡើងដោយក្រុម ISIS នេះផងដែរ។
បញ្ជាក់ជាថ្មីថាការបំផ្ទុះគ្រាប់បែក កាលពីថ្ងៃអង្គារនៅប្រលានយន្តហោះអន្តរជាតិ Zaventem និងស្ថានីយ រថភ្លើងក្រោមដី Maelbeek បានឆក់យកជីវិតមនុស្ស៣១ នាក់និងរបួសប្រមាណ៣០០នាក់។ ខាងក្រោមនេះជាវីដេអូនៃការគោរពរបស់ក្រុម Valencia ៖
អត្ថបទ៖ មុន្នី រម្យ