វិធី​ប្រើ​ស៊ីម​ទាំង​ពីរ​​ ​និង​មេម៉ូរីកាត​ ក្នុង​ពេល​តែ​មួយ​លើ​ S7 Edge

  • 2016-03-25 16:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អតិថិជន​ទាំង​អស់​ដែល​បាន​ប្រើ​ប្រាស់​ ​Samsung S7 Edge​ ​ម៉ូដែល​ស៊ីម​ពីរ ​ប្រាកដ​ជា​ដឹង​ហើយ​ថា​ ​ប្រសិន​អ្នក​ចង់​ប្រើ​ស៊ីម​បាន​ទាំង​ពីរ​នោះ​គឺ​អ្នក​មិន​អាច​បន្ថែម​មេម៉ូរីកាត​បាន​នោះ​ទេ​ ​ព្រោះ​កន្លែង​សម្រាប់​ដាក់​ស៊ីម​ទី​ពីរ​ជា​កន្លែង​តែ​មួយ​សម្រាប់​ដាក់​មេម៉ូរីកាត​។​ ​យ៉ាង​ណា​ក្ដី ​​អ្នក​នៅ​តែ​អាច​ប្រើ​ស៊ីម​ទាំង​ពីរ​ ​ជា​មួយ​មេម៉ូរីកាត​ក្នុង​ពេល​តែ​មួយ​​បាន ដោយ​សាក​តាម​វិធី​ខាង​ក្រោម។​  

 

ដំបូង​អ្នក​ត្រូវ​ឆ្កឹះ​យក​តែ​បន្ទះ​ឈីប​ទង់ដែង​របស់​ស៊ីម​ប្រភេទ​ ​Nano Sim  

 

តម្រឹម​ស៊ីម​ដែល​កាត់​រួច​ឲ្យ​ត្រូវ​តាម​ចន្លោះ​ពី​ក្រោយ​មេម៉ូរីកាត​  

 

បិទ​ភ្ជាប់​បន្ទះ​ស៊ីម​ដែល​តម្រឹម​រួច​ជា​មួយ​មេម៉ូរីកាត​ឲ្យ​ជាប់​ ​ដោយ​ជៀស​វាង​វា​របូត​ដោយ​ប្រការ​ណា​មួយ​  

 

អាន​បន្ត​ ​៖​  ទស្សនាវដ្ដី​​​​អាមេរិក​ល្បី​ឈ្មោះ​​មួយ​ផ្សាយ​ថា​ Galaxy S7 ជា​ស្មាតហ្វូន​ល្អ​ដាច់​គេ  

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ ​ប្រភព​ ​៖techworm