អ្នក​វិភាគ​ចិន​៖ ឆ្នាំ​២០១៧​ Apple នឹង​ផលិត​ iPhone ថ្មី​រចនា​​ដូច​ iPhone 4s

  • 2016-03-28 15:38:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Ming-Chi Kuo ​អ្នក​វិភាគ​ចិន​ដ៏​ល្បី​ល្បាញ​ប្រចាំ​ក្រុមហ៊ុន​ KGI Securities បាន​បន្ត​លើក​ឡើង​ជា​ថ្មី​​អំពី​អនាគត​​របស់​ទូរសព្ទ​ iPhone ដោយ​ម្ដង​នេះ​​និយាយ​ពី​លក្ខណៈ​សម្បត្តិ​របស់​ iPhone ដែល​នឹង​ចេញ​ឆ្នាំ​២០១៧។

 

លោក​ Ming-Chi Kuo ជឿជាក់​​ថា​ iPhone ឆ្នាំ​២០១៧​​នឹង​រចនា​សម្បក​ខាង​ក្រៅ​ដោយ​​ប្រើ​សារធាតុ​កញ្ចក់​នៅ​ផ្នែក​ខាង​មុខ​និង​ខាង​ក្រោយ​ រួម​ទាំង​មាន​គែម​ជា​សារធាតុ​លោហៈ​​ដូច​ជា​ទូរសព្ទ​ iPhone 4/4s ដែល​ចេញ​តាំង​ពី​ឆ្នាំ​២០១២។ លោក​បន្ថែម​ថា​ត្បិត​តែ​ប្រើ​ប្រាស់​សារធាតុ​ផលិតផល​ដូច​ iPhone ស៊េរី​ចាស់​ប៉ុន្តែ​ទ្រង់ទ្រាយ​របស់​វា​​នឹង​ថ្មី​ទាំង​ស្រុង។

 

ក្រៅ​ពី​​រូបរាង​ខាង​ក្រៅ​អ្នកវិភាគ​ប្រចាំ​ក្រុមហ៊ុន​ KGI Securities​ រួប​នេះ​ក៏​បាន​លើក​ឡើង​ពី​កញ្ចក់​អេក្រង់​ iPhone ឆ្នាំ​២០១៧​ ដែល​នឹង​ប្រើ​ប្រាស់​កញ្ចក់​​ប្រភេទ​ AMOLED។ មិន​តែ​ប៉ុណ្ណោះ​ក៏​អាច​នឹង​មាន​បំពាក់​បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ប្រើ​ខ្សែ​ រួម​ទាំង​បច្ចេកវិទ្យា​ថ្មីៗ​ជា​ច្រើន​ទៀត​ដូច​ជា​ ​​មុខងារ​ដោះ​សោ​ដោយ​ផ្ទៃ​​មុខ​ និង​មុខងារ​ស្កេន​ប្រស្រី​ភ្នែក៕

 

​ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ​ប្រសិន​បើ​ iPhone ដែល​ចេញ​ឆ្នាំ​ក្រោយ​មាន​រូបរាង​និង​លក្ខណៈ​សម្បត្តិ​​ដូច​ដែល​អ្នក​វិភាគ​លើក​ឡើង?

ចុច​អាន៖ iPhone 7 Plus កាមេរ៉ា​ភ្លោះ​លេច​រូប​មក​ច្បាស់​ចែស​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ RedmondPie​​​​​​​​​​​

អត្ថបទថ្មី