មុខងារពិសេសទាំង១០លើ S7/S7 Edge នាំភាពភ្ញាក់ផ្អើលពិភពបច្ចេកវិទ្យា
- 2016-03-28 20:00:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុខងារពិសេសទាំង១០លើ S7/S7 Edge នាំភាពភ្ញាក់ផ្អើលពិភពបច្ចេកវិទ្យា
ចន្លោះមិនឃើញ
វត្តមាន S7/S7 Edge ឆ្នាំ ២០១៦ នេះ ធ្វើឱ្យទីផ្សារទូទាំងពិភពលោករួមទាំងកម្ពុជាកក្រើក ព្រោះតែបច្ចេកវិទ្យាទំនើបៗនិងប្លែកជាច្រើនបានបំពាក់លើត្រកូល Galaxy S ទាំងពីរម៉ូដែល រហូតធ្វើឱ្យគូប្រជែងនានាភ្ញាក់ផ្អើល។
S7/S7 Edge បំពាក់ដោយអេក្រង់ប្រភេទ Super AMOLED រួមនឹង Resolution កម្រិត 2560x1440 pixels ដែលធ្វើឱ្យកម្រិតរូបភាពបង្ហាញចេញ ភ្លឺច្បាស់ម៉ត់។ RAM ទំហំ 4GB ថែមទាំងមានមុខងារ Water Cooling System ទៀតនោះ ទោះចង់លេងហ្គេមឬបើកមុខងារធំៗយ៉ាងណា ក៏លែងភ័យរឿងដើរស្ទក់ៗនិងក្តៅទូរសព្ទទៀតដែរ។
បើនិយាយពីកាមេរ៉ាក្រោយប្រភេទ Dual Pixel លើស្មាតហ្វូនស៊េរី S ជំនាន់ទី ៧ ទាំងពីរម៉ូដែលនេះវិញ គឺទំហំដល់ 12 MP ដោយមាន Aperture f/1.7 ធ្វើឱ្យរូបភាពដែលថតចេញ មានភាពភ្លឺច្បាស់ ទោះបីថតនៅទីងងឹត។ នៅមានមុខងារពិសេសៗជាច្រើនទៀត ដែលនឹងបង្ហាញតាមរយៈវីដេអូខាងក្រោម៖
អត្ថបទ៖ ប៉ែត ផាន់និត វីដេអូ៖ Phearun & Rith