Gary Neville ត្រូវ​Valencia បណ្តេញចេញ​ពី​តួនាទី​ជា​អ្នក​ចាត់ការ​ទូទៅ

  • 2016-03-31 13:49:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរបុរស Manchester United លោក Gary Neville ត្រូវ​ក្លឹប Valencia របស់​អេស្ប៉ាញ​បញ្ឈប់​ពី​តួនាទី​ជា អ្នក​ចាត់ការ​ទូទៅ​ហើយ​កាល​ពី​យប់​មិញ។

 

 

 

អតីត​ខ្សែ​ការពារ​ដ៏​រឹងមាំ​រូប​នេះ​បាន​មក​កាន់​តំណែង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល បន្ទាប់​ពី​ប្រធាន​ក្លឹប​លោក Peter Lim គិត​ថា​គាត់​អាច​នឹង​ជោគជ័យ​នៅ La Liga​ បន្ត​ពី​លោក Nuno ដែល​លា​ឈប់​កាល​ខែ​ធ្នូ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក្រោយ​ដឹកនាំ​ Valencia កន្លង​មក​មិន​ទទួល​បាន​ជោគជ័យ​គាប់​ប្រសើរ ដូច​ការ​រំពឹង​ទុក មហា​សេដ្ឋី​ជនជាតិ​សិង្ហបុរី បាន​សម្រេច​ចិត្ត​ចែក​ផ្លូវ​គ្នា​ជាមួយ Gary Neville​។

 

 

រយៈ​ពេល​៤​ខែ​កន្លង​មក បុរស​វ័យ​៤១ឆ្នាំ ដឹកនាំ​ក្រុម​ឈ្នះ​៣​ដងប៉ុណ្ណោះ​ក្នុង​ចំណោម ១៦ប្រកួត នៅ​ក្នុង​លីគ ហើយ​ធ្លាប់​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ ៧-០ ទល់​នឹង Barca និង​ធ្លាក់​ចេញ​ពី​កម្មវិធី Europa League ក្រោម​ថ្វី​ដៃ របស់ Athletic Bilbao ដែល​ជា​ក្រុម​មក​ពី La Liga ដូច​គ្នា៕

 

 

ចុច​អាន៖Gary Neville ក្លាយ​ជា​គ្រូ​បង្វឹក​ថ្មី​របស់​ Valencia

 

 

ប្រែ​សម្រួល៖ វីរ៉ុត ប្រភព៖ 101greatgoals