ភាពយន្ត​ខ្មែរ​រឿង "តម្លៃ​ស្នេហ៍" ឈ្នះ​ពាន​៤​ពី​ហូលីវូដ

  • 2016-04-02 17:09:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ខ្មែរ "តម្លៃ​ស្នេហ៍" ដែល​មិន​ទាន់​បាន​ដាក់​បញ្ចាំង​ផ្លូវ​ការ​នៅ​ក្នុង​ស្រុក​នៅ​ផង​នោះ បាន​ឈ្នះ​ពាន​រង្វាន់​ដល់​ទៅ ៤ ពី​មហោស្រព​ភាពយន្ត​នៅ​ហូលីវូដ ហៅ​ថា Hollywood International Moving Pictures Film Festival (HIMPFF)។ នេះ​បើ​តាម​លោក ម៉ាធ្យូ រ៉ូប៊ីនសុន ដែល​ជា​អ្នក​ដឹក​នាំ​សម្ដែង។

 

 

អ្នក​ដឹក​នាំ​ដដែល បាន​ឲ្យ​ដឹង​ទៀត​ថា ពាន​រង្វាន់​ទាំង​៤ ដែល​ភាពយន្ត​របស់​លោក​ទទួល​បាន​នោះ គឺ​មាន៖ ពាន​រង្វាន់​ "Best Editor" បាន​ទៅ​លោក តារា​សម្ដែង សៅ យឿន "Best Sound Designer" បាន​លើ​ឈ្មោះ Thavy Khorn។ ពាន​បន្ត​ទៀត​មាន 'Best Cinematographers' ដែល​បាន​លឺ​ឈ្មោះ TaingHourt Ly និង Vanna Meoun ។

 

ជាមួយ​សមិទ្ធផល​នេះ លោក  ម៉ាធ្យូ រ៉ូប៊ីនសុន បាន​សម្ដែង​ការ​សាទរ និង​ថ្លែង​អំណរ​គុណ​ដល់​ក្រុម​ការងារ​ទាំង​អស់​ដែល​បាន​រួម​គ្នា​ផ្ដល់​ឲ្យ​ផលិតកម្ម​ខ្មែរ​មេគង្គ​នូវ​លទ្ធផល​មិន​គួរ​ឲ្យ​ជឿ ក្នុង​នោះ លោក​សូម​ថ្លែង​អំណរ​គុណ​លោក ស្ទូអាត ឈីឆាម ដែល​ជា​អ្នក​និពន្ធ​សាច់​រឿង​នេះ​ឡើង​មក។

 

 

លោក រ៉ូប៊ីនសុន លើក​ឡើង​ថា លទ្ធផល​ខាង​លើ បាន​មក​ក្នុង​ពេល​ដែល ការ​ចាក់​បញ្ចាំង​ផ្លូវ​ការ​នៃ​រឿង "តម្លៃ​ស្នេហ៍" ជូន​ប្រិយមិត្ត​ក្នុង​ស្រុក ពិសេស​អ្នក​នៅ​រាជធានី​ភ្នំពេញ​បាន​ទស្សនា បាន​ជិត​ឈាន​ចូល​មក​ដល់​ដែរ ក្នុង​នោះ លោក​បញ្ជាក់​ថា បើ​មិន​មាន​អ្វី​ផ្លាស់​ប្ដូរ​ទេ ទស្សនិកជន​កម្ពុជា​ទាំង​អស់​នឹង​បាន​ទស្សនា​ភាពយន្ត​ឈ្នះ​ពាន​៤​មួយ​នេះ ចាប់​ពី​ថ្ងៃ​ទី ១១ ខែ​មេសា​នេះ​ត​ទៅ​ហើយ។

 

យូប៊ីន កាត់​ថ្លៃ​២ពាន់​ដុល្លារ តើ សម្បត្តិ​ព្រម​ឬ​អត់?   មើល​ឈុត​ក្រៅ​ឆាក​រឿង “តម្លៃ​ស្នេហ៍” ទើប​ដឹង​ថា ពិបាក​​ទម្រាំ​ផលិត​បាន  

តោះ...ទស្សនា Trailer ភាពយន្ត​ខ្មែរ​ឈ្នះ​ពាន​ពី​ហូលីវូដ​ទាំង​អស់​គ្នា...!

 

 

 

(ឆ្វេង)​លោក សៅ យឿន ដែល​ឈ្នះ​ពាន​ "Best Editor" ​ប្រចាំ​ភាពយន្ត

 

 

 

 

 

រូបភាព៖ FB Matthew Robinson

 

 

អត្ថបទ៖ ទារិកា