TNT 135 ម៉ូដែល​ថ្មី​មួយ​ទៀត​ចេញ​មុខ​ប្រជែង MSX

  • 2016-04-05 16:30:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

MSX ពី​មុន​មាន Kawazaki Z125 ឥឡូវ​​ម៉ូតូ​ម៉ូដែល​ថ្មី​មួយ​ទៀត​ដែល​នឹង​ចូល​ខ្លួន​មក​ប្រកួត​ប្រជែង​ម៉ូតូ​ MSX របស់ Honda។ ម៉ូដែល​ថ្មី​នេះ​គឺ TNT 135 ជា​ម៉ូតូ​របស់​ក្រុមហ៊ុន Benelli Keeway អ៊ីតាលី ដែល​នឹង​ជា​គូ​ប្រកួតប្រជែង​ថ្មី​មួយ​ទៀត​របស់ MSX។

 

 

TNT 135 មាន​ការ​ចាប់​អារម្មណ៍​​ទៅ​លើការ​ឌីហ្សាញ​​រូបរាង ដែល​មាន​ភាព​​ទាក់ទាញ​មិន​ចាញ់ MSX នោះ​ទេ​។ វា​បាន​អភិវឌ្ឍ​ទៅ​លើ​​​កម្លាំង​ម៉ាស៊ីន​​រហូត​​ដល់ ១៣៥ សេសេ​​​ធៀប MSX ដែល​មាន​កម្លាំង​ម៉ាស៊ីន​តែ ១២៥ សេសេ​ប៉ុណ្ណោះ​។ ​​ម៉ូតូ​នេះ​ពី​មុខ​ទៅ​ក្រោយ​​មាន​​​​ប្រវែង​សរុប ១៨៤០ មម និង​កម្ពស់​ពី​ដី​ ១០២៥ មម។

 

TNT 135 បាន​រចនា​ចង្កៀង​​មុខ​ប្រភេទ​ LED និង​​​ការ​លេង​បំពង់​ស៊ីម៉ាំង​​ពីរ​ស្រទាប់​ដើម្បី​កាត់បន្ថយ​​កម្ដៅ។ ការ​ប្រើប្រាស់​ថាមពល ម៉ូតូ​ប្រភេទ​​​ប្រើ​អំប្រីយ៉ា​នេះ​​មួយ​លីត្រ​អាច​បើកបរ​បាន​ចម្ងាយ​ផ្លូវ ៤០ ទៅ ៥០ គីឡូម៉ែត្រ។

 

លោក ផេង ដារ៉ា ប្រធានផ្នែកលក់​និង​ទីផ្សារ​របស់​ក្រុមហ៊ុ​ន Nengshun & Ranqun Motor បានឲ្យ​ដឹង​ថា ​ TNT 135 ជា​ម៉ូតូ​​ថ្មី​សន្លាង​​មួយ​ទៀត​ ដែល​ក្រុមហ៊ុន​​បាន​ណែនាំ​ដល់​អ្នក​ប្រើប្រាស់​​ ​មុន​នាំ​មក​លក់​ក្នុង​ពេល​ឆាប់ៗ​នេះ។ ​វា​មាន​ការ​រចនា​រូបរាង​យ៉ាង​ពិសេស​ ​ផ្តោត​សំខាន់​តម្រូវ​ចំណង់ចំណូល​ចិត្ត​របស់​យុវវ័យ​សម័យ​ថ្មី​។

 

លោក​​បន្ត​ថា TNT 135 ​នាំ​មក​ដើម្បី​​ប្រកួតប្រជែង MSX ដែលកំពុង​ពេញនិយម​លើ​ទីផ្សារ​ ។ ទោះ​បី​​វា​ថ្មី​​​មិន​សូវ​​​មាន​គេ​ស្គាល់​​ច្រើន​ ប៉ុន្តែ​​ការ​ផលិត​ក្រោម​​ស្តង់ដា​បច្ចេកវិទ្យា​​របស់​អ៊ីតាលី​​​​​​ ដែល​​ផ្តោត​លើ​​គុណភាព​។

 

លោក​សង្ឃឹម​​ថា អ្នកប្រើប្រាស់​ជា​យុវវ័យ​​នឹង​គាំទ្រ​ម៉ូតូ​ថ្មី​នេះ​ ដោយ​​​​​អាច​មក​​សាកល្បង​​បើកបរ​ដោយ​​​ផ្ទាល់ ​ដើម្បី​ដឹង​ពី​សមត្ថភាព​ដែល​វា​អាច​ផ្តល់​លើស​ពី​អ្វី​ដែលពួកគេ​រំពឹង​ទុក។

 

TNT 135 ​​ដែល​​ក្រុមហ៊ុន​គ្រោង​នាំ​មក​លក់​​ ត្រូវ​គេ​ដាក់​លក់​​ក្នុង​តម្លៃ​ប្រហែល ២ ៣០០ ដុល្លារ​ ទាប​ជាង​គូ​ប្រកួតប្រជែង MSX ដែល​ទីផ្សារ​បច្ចុប្បន្ន​ជាង ២ ៧០០ ដុល្លារ៕

 

អត្ថបទ៖ ប៊ុណ្ណារ៉ា