Galaxy S7 លក់ចេញបានជិត១០លានគ្រឿងកាលពីខែមីនា ច្រើនជាងការរំពឹងទុក
- 2016-04-05 16:09:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Galaxy S7 លក់ចេញបានជិត១០លានគ្រឿងកាលពីខែមីនា ច្រើនជាងការរំពឹងទុក
ចន្លោះមិនឃើញ
របាយការណ៍ចេញផ្សាយកាលពីថ្មីៗនេះបានបង្ហាញថាចំនួនលក់ចេញនៃ Galaxy S7 មានការកើនឡើងជាលំដាប់ដែលធ្វើឲ្យលទ្ធផលទទួលបានលើសពីការរំពឹងទុករបស់អ្នកវិភាគល្បីៗមួយចំនួន។
បើតាមរបាយការណ៍របស់លោក Jay Yoo អ្នកវិភាគមួយរូបប្រចាំក្រុមហ៊ុន Korea Investment & Securities បានឲ្យដឹងថាក្រុមហ៊ុន Samsung ទំនងជាលក់ចេញ Galaxy S7 បានចំនួន៩,៥លានគ្រឿងកាលពីខែកន្លងទៅ ដែលលើសពីការរំពឹងទុកដែលមានត្រឹម ៧លានគ្រឿងប៉ុណ្ណោះ។ របាយការណ៍នេះមិនបានបញ្ជាក់ទេថាចំនួនលក់ចេញនេះមានចំណែករបស់ Galaxy S7 Edge ដែរឬយ៉ាងណា។
ដោយឡែកលោក Park Jung-hoon អ្នកគ្រប់គ្រងមូលនិធិនៃក្រុមហ៊ុន HDC Asset Management ក៏បានលើកឡើងដែរថា តួលេខនៃការលក់ចេញដូចជាល្អគ្រាន់បើ ធ្វើឲ្យអ្នកវិភាគជាច្រើន ដំឡើងតួលេខដែលប៉ាន់ស្មានពីចំនួនលក់សរុបរបស់ S7 នាឆ្នាំនេះ៕
ចុចអាន៖ ដាក់ Galaxy S7 Edge ត្រាំក្នុងកែវទឹក១៦ម៉ោង លទ្ធផលទៅជាយ៉ាងណា?
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ CNBC