Xiaomi 5 យក​ឈ្នះ​ S7 Edge និង​ iPhone 6s ក្លាយ​ជា​ទូរសព្ទ​ល្បឿន​លឿន​ជាង​គេ

  • 2016-04-12 16:35:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិបសាយ​ AnTuTu បាន​បញ្ចេញ​​បញ្ជី​ថ្មី​មួយ​ ដែល​បង្ហាញ​ពី​ចំណាត់​ថ្នាក់​ទូរសព្ទ​​មាន​ល្បឿន​លឿន​ជាង​គេ​ប្រចាំ​ត្រីមាស​ទី​មួយ​ឆ្នាំ​២០១៦។ ជា​លទ្ធផល​ឃើញ​ថា​ទូរសព្ទ​របស់​ក្រុមហ៊ុន​ចិន​ Xiaomi 5 បាន​ផ្ដួល​ S7 Edge និង​ iPhone 6s ដើម្បី​គ្រោង​ដំណែង​លេខ​មួយ។

 

 

Xiaomi 5 ជា​ទូរសព្ទ​ដែល​ទើប​បាន​ប្រកាស​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ ​ទទួល​បាន​ពិន្ទុ​ពី​ការ​ធ្វើ​តេស្ត​ដល់​ទៅ​ ១៣៦៨៧៥។ ដោយ​ឡែក​ចំពោះ​ S7 Edge ឯ​ណោះ​វិញ​ឃើញ​ថា​ទទួល​បាន​ពិន្ទុ​មិន​ជា​​ខុស​គ្នា​​ពី​ Xiaomi 5ខ្លាំង​ក្លា​ប៉ុន្មាន​ឡើយ​ ពោល​គឺ​បាន​ពិន្ទុ​ ១៣៤៥៩៩។ សម្រាប់​ iPhone 6s ដែល​ធ្លាប់​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លើ​គេ​បាន​ធ្លាក់​មក​កាន់​ចំណាត់​ថ្នាក់​លេខ​បី​វិញ​ម្ដង​ជា​មួយ​ពិន្ទុ​ ១៣៣៧៨១។

 

 

គួរ​រំលឹក​ថា​ក្រុម​ AnTuTu បាន​បង្កើត​ជា​បញ្ជី​នេះ​ឡើង​ដោយ​គិត​លើ​ RAM,បន្ទះ​ Chip, កម្រិត​ Resolution រួម​ទាំង​ចំណុច​ដទៃ​ទៀត​ដែល​រួម​ចំណែក​បង្កើត​ល្បឿន​នៃ​ទូរសព្ទ។ ​ពិន្ទុ​នៃ​ម៉ូដែល​ទូរសព្ទ​​នី​មួយៗ​គឺ​ប្រមូល​ផ្ដុំ​ពី​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​លើ​ទូរសព្ទ​យ៉ាង​ហោច​ណាស់​៥០០​គ្រឿង​ផ្សេង​គ្នា​ រួច​យក​គិត​ជា​មធ្យម៕

 

ចុច​អាន៖ ​មុខងារ​ពិសេស​ប្រើ​សម្រាប់​ផ្ទេរ​​រូបភាព​រវាង​ iPhone ​ដែល​អ្នក​ប្រហែល​មិន​ដឹង​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ PhoneArena​​​​​​​​​​

អត្ថបទថ្មី