Mitsubishi Corporation បើកទីស្នាក់ការថ្មី ផ្ដោតសំខាន់រួមចំណែកអភិវឌ្ឍសង្គមកម្ពុជា
- 2016-04-21 16:51:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mitsubishi Corporation បើកទីស្នាក់ការថ្មី ផ្ដោតសំខាន់រួមចំណែកអភិវឌ្ឍសង្គមកម្ពុជា
ចន្លោះមិនឃើញ
Mitsubishi Corporation បានបើកសម្ពោធទីស្នាក់ការថ្មីនៅអគារ Vattanac Capital ដែលជាផ្នែកមួយចូលរួមដល់ការអភិវឌ្ឍសង្គមកម្ពុជានាពេលអនាគត។
លោក JUN ARII នាយកគ្រប់គ្រងទូទៅនៃការិយាល័យតំណាង Mitsubishi Corporation បានថ្លែងក្នុងពិធីបើកសម្ពោធការិយាល័យថ្មីកាលពីម្សិលមិញដូច្នេះថា ក្រុមហ៊ុនលោកធ្វើប្រតិបត្តិការរយៈពេលវែងប្រកបដោយការទទួលខុសត្រូវ។ Mitsubishi Corporation ផ្តោតសំខាន់លើការវិនិយោគរយៈពេលវែង ដែលរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងបរិស្ថានប្រកបដោយប្រសិទ្ធភាពនិងគ្មានដែនកំណត់។
លោក ARII បន្ថែមថា Mitsubishi Corporation ប្រកាន់ខ្ជាប់នូវសកម្មភាពអាជីវកម្ម ដែលធានានូវតុល្យភាពក្នុងការបង្កើតឱ្យមានប្រាក់ចំណេញនិងការទទួលខុសត្រូវខ្ពស់បំផុតលើអាជីវកម្មរបស់ខ្លួន។
លោក JUN ARII នាយកគ្រប់គ្រងទូទៅនៃការិយាល័យតំណាង Mitsubishi Corporation
ដោយឡែក លោក រ៉ាវី ដែលជាជំនួយការគ្រប់គ្រងពាណិជ្ជកម្ម Mitsubishi Corporation បានឱ្យដឹងថា ក្រុមហ៊ុន បានចាប់បើកដំណើរការនៅកម្ពុជាដំបូងតាំងពីឆ្នាំ ១៩៩៧ ហើយបាននាំផលិតផលមានគ្រឿងយន្តច្រើនប្រភេទប្រកបដោយគុណភាព ដើម្បីបំពេញតម្រូវការក្នុងប្រទេសកម្ពុជា។
លោក រ៉ាវីក៏ជឿជាក់ដែរថា ការផ្លាស់ប្តូរទីស្នាក់ការថ្មីជំនួសទីស្នាក់ការចាស់ដែលមានទីតាំងនៅ Phnom Penh Center នឹងជំរុញការរីកចម្រើនសម្រាប់ក្រុមហ៊ុនផ្ទាល់ក៏ដូចជារួមចំណែកជួយឱ្យសង្គមកម្ពុជាមានការរីកចម្រើន៕
អត្ថបទ៖ ប៉ែត ផាន់និត