eLibrary of Cambodia បណ្តុំឯកសារសម្បូរបែបសម្រាប់កូនខ្មែរ
- 2016-05-03 16:59:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
eLibrary of Cambodia បណ្តុំឯកសារសម្បូរបែបសម្រាប់កូនខ្មែរ
ចន្លោះមិនឃើញ
បណ្ណាល័យអេឡិចត្រូនិកខ្មែរ (eLibrary of Cambodia) បានប្រមូលផ្តុំសៀវភៅនិងគម្ពីរស្លឹករឹតគ្រប់ប្រភេទអំពីប្រទេសកម្ពុជា ទុកឲ្យកូនខ្មែរស្វែងយល់និងស្រាវជ្រាវដោយឥតគិតថ្លៃ។
បណ្ណាល័យអេឡិចត្រូនិកខ្មែរ មានមាតិកាជាច្រើនដូចជា EBOOKS, BOOK COVER, ESASTRA, SASTRA COVER ចម្រៀងពីសម័យដើមនិងមាតិកាមួយចំនួនទៀត ដែលជាមរតកដ៏មានតម្លៃសម្រាប់កូនខ្មែរជំនាន់ក្រោយ។
គោលបំណងរបស់បណ្ណាល័យអេឡិចត្រូនិកខ្មែរ គឺចង់ប្រមូលសម្បត្តិវប្បធម៌ខ្មែរ មានអក្សរសាស្ត្រ ប្រពៃណី ដែលឆ្លាក់នៅលើផ្ទាំងសិលា សាស្ត្រាស្លឹករឹត សៀវភៅ និងបានថត ជារូបភាព ឬ សំឡេង មកចងក្រងទុកលើបណ្ណាល័យអេឡិចត្រូនិកខ្មែរ ដើម្បីកុំឲ្យបាត់បង់។ ម្យ៉ាងទៀតវាក៏ជួយឲ្យកូនខ្មែរអាចស្វែងយល់ពីវប្បធម៌និងប្រពៃណីសម្បូរបែបបន្សល់ទុកតាំងពីអតីតកាល ដោយមិនបាច់ចំណាយអស់មួយរៀលឡើយ។
“អ្វីៗទាំងអស់ដែលតម្កល់ទុកនៅក្នុង eLibrary of Cambodia ជាសម្បតិ្តរបស់ខ្មែរទាំងអស់គ្នា សម្រាប់បម្រើជាប្រយោជន៍សាធារណៈ ដោយមិនគិតនិងយកកម្រៃ ព្រមទាំង អាចឲ្យយើងខ្ញុំបានជួយប្រទេសជាតិ បានមួយភាគតូចផងដែរ"៕
ចុចត្រង់នេះ ដើម្បីចូលទៅកាន់ eLibrary of Cambodia
អត្ថបទ៖ ប៉ែត ផាន់និត