BMW X1 ទើប​មក​ដល់ កវី​និពន្ធ​ល្បី​ឈ្មោះ ពាន់ ភួង​បុប្ផា ​កុម្ម៉ង់​ទិញ​មុនគេ

  • 2016-05-09 17:49:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រថយន្ត​​ប្រណិត​ស៊េរី​ថ្មី BMW X1 ​ត្រូវ​បាន​ក្រុមហ៊ុន Premium Auto ដែល​ជា​ក្រុមហ៊ុន​ក្នុង​ស្រុក​នាំ​ចូល​រថយន្ត BMW ផ្ដាច់​មុខ​ពី​ប្រទេស​អាល្លឺម៉ង់​បាន​បញ្ចេញ​​លក់​ជា​ផ្លូវ​ការ​កាល​ពី​ពេល​ថ្មីៗ ​ដោយ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ រហូត​កវី​និពន្ធ​ល្បី​​ឈ្មោះ​​ ​អ្នកស្រី ពាន់ ភួង​បុប្ផា បាន​កុម្ម៉ង់​ទិញ​មុន​គេ។

 

 

កញ្ញា មឿន សាត ដែល​ជា​ទី​ប្រឹក្សា​ផ្នែក​លក់​ប្រចាំ​នៅ Premium Auto បាន​ប្រាប់​ឱ្យ​ដឹង​ថា អ្នកស្រី ពាន់ ភួង​បុប្ផា ដែល​ជា​កវី​និពន្ធ​និង​ជា​អ្នក​ដឹកនាំ​រឿង​ដ៏​ឆ្នើម​ប្រចាំ​ប្រទេស​កម្ពុជា បាន​ចាប់​ចិត្ត​បញ្ជា​ទិញ​រថយន្ត​ប្រណិត​ស៊េរី​ថ្មី​​នេះ​មួយ​គ្រឿង​ពណ៌​ខៀវ​​មុន​គេ។

 

កញ្ញា​បាន​បន្ត​​​ថា ​​រថយន្ត​​ដ៏​ប្រណិត​​​នេះ​​មាន​ភាព​សាមញ្ញ ​តែ​ស៊ី​វិល័យ។​ ផ្នែក​ខាង​ក្នុង​មាន​បំពាក់​បច្ចេកវិទ្យា​ទំនើប​ៗ ​​​​​ដូចជា​​បច្ចេកវិទ្យា​កំណត់​ដឹង​​​ឧបសគ្គ​នៅ​ខាង​មុខ​​រថយន្ត​ជា​ដើម ឯ​កៅអី​ដែល​ចល័ត​បាន​នៅ​ជូរ​ទី​ពីរ អាច​បត់​ជា​បង្អែក​បាន​ ឬ​​អាច​រៀប​ជា​កន្លែង​គេង​បាន​យ៉ាង​ងាយ​ស្រួល​ទៅ​តាម​តម្រូវការ​។

 

​ជាមួយ​ការ​រចនា​រូបរាង​ដ៏​លេចធ្លោ រួម​ទាំង​ការ​​បំពាក់​មក​ជាមួយ​បច្ចេកវិទ្យា​សន្សំ​សំចៃ​សាំង​ខ្ពស់ ដោយ​​ ១០០ គីឡូម៉ែត្រ ស៊ី​សាំង​​ប្រហែល ៦​ លីត្រ។

 

BMX 1 ដាក់​លក់​ក្នុង​តម្លៃ​ប្រហែល​ ៨៩ ៨០០ ដុល្លារ៕

 

 

ចុច​អាន៖ Lexus 570 ​គ្មាន​​ដំបូល​ស៊េរី​ ២០១៦​​ តម្លៃ​ចង់​ស្មើ​ Rolls-Royce មួយ​គ្រឿង​

 

អត្ថបទ៖ រក្សា

អត្ថបទថ្មី