ប្រេស៊ីល នឹងបណ្ដេញគ្រូបង្វឹកក្រោយហាលអាវនៅ Copa America
- 2016-06-14 18:08:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រេស៊ីល នឹងបណ្ដេញគ្រូបង្វឹកក្រោយហាលអាវនៅ Copa America
ចន្លោះមិនឃើញ
សហព័ន្ធបាល់ទាត់នៃប្រទេសប្រេស៊ីលនឹងបណ្ដេញគ្រូបង្វឹកក្រុមជម្រើសជាតិលោក Carlos Dunga នៅ ប៉ុន្មានម៉ោងទៀតបន្ទាប់ពីបេសកកម្មនៅ Copa America ត្រូវបញ្ចប់។
Dunga ជាអតីតប្រធានក្រុមជម្រើសជាតិធ្លាប់ជួយប្រេស៊ីលលើកពាន World Cup កាលនៅជាកីឡាករក្នុងឆ្នាំ ១៩៩៤។ បុរសវ័យ៥២ឆ្នាំបានដឹកនាំប្រេស៊ីលលើកទី១ពីចន្លោះឆ្នាំ ២០០៦ ដល់២០១០ នាំក្រុមលើកពាន Copa America ម្ដង (២០០៧) និង Confederations Cup (២០០៩) ហើយលាឈប់ក្រោយចប់ World Cup នៅអាហ្វ្រិកខាងត្បូង។
នៅឆ្នាំ២០១៤ ម្ចាស់ផ្ទះ World Cup ប្រេស៊ីលក្រោមការដឹកនាំរបស់លោក Luiz Felipe Scolari មិនអាចឈ្នះពានលើទឹកដីខ្លួនឯងបាន ធ្វើឲ្យលោក Scolari ត្រូវបណ្ដេញចេញ ហើយDunga បានមកដឹកនាំជម្រើសជាតិជាលើកទី២។ យ៉ាងណាក៏ដោយ បរាជ័យធ្លាក់ចេញពីកម្មវិធី Copa America លើកនេះធ្វើឲ្យDunga ត្រូវខ្ទាតចេញពីតួនាទីសារជាថ្មី៕
ប្រែសម្រួល៖ វីរ៉ុត ប្រភព៖ Sport English