Jimmy Kiss៖ ខ្ញុំ​មាន​សំណាង ព្រោះ​មាន​ឪពុក​យល់​ចិត្ត

  • 2016-06-16 17:28:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ខ្ញុំ​មាន​សំណាង​ណាស់ ទោះ​មិន​គាំទ្រ​ឲ្យ​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ ​ តែ​ប៉ា​តែង​បើក​ចិត្ត​ និង​​គោរព​ការ​សម្រេច​ចិត្ត​​របស់​ខ្ញុំ » នេះ​ជា​ការ​លើក​ឡើង​របស់ Jimmy Kiss។ កាយ​វិការ រួម​ទាំង​សណ្តាន​ចិត្ត​របស់​លោក​ឪពុក​ធ្វើ​ឲ្យ​ម្ចាស់​បទ Baby I’m Sorry​ យល់​កាន់​តែ​ច្បាស់​ពី​ក្តី​ស្រលាញ់​របស់​ឪពុក​ចំពោះ​ខ្លួន។

 

 

ជា​កូន​ប្រុស​ពៅ​របស់​លោក​ វ័រ សារុន អ្នក​ចម្រៀង​រ៉ុក​ល្បី​ល្បាញ​ក្នុង​ទស្សវត្ស​៦០  Jimmy Kiss បាន​ប្រាប់​ថា លោក​មាន​ចរិត​កាត់​រក​ឪពុក​ ដោយ​ចូល​ចិត្ត​តន្ត្រី ការ​ផ្សង​ព្រេង​ក្នុង​ព្រៃ និងវាល​ស្រែ​ចម្ការ។ «ម៉ាក់​តែង​បារម្ភ​ពី​ខ្ញុំ​រាល់​ពេល​ប៉ា​នាំ​ខ្ញុំ​ដើរ​លេង​ក្នុងព្រៃ​ តែ​ប៉ាថា​កូន​ប្រុស​ត្រូវ​ទម្លាប់​ខ្លួនឲ្យ​រឹងមាំ ខ្ញុំ​យល់​ថា​របៀប​ចិញ្ចឹម​អប់រំ​កូន​របស់​ប៉ា ​ធ្វើ​ឲ្យ​ខ្ញុំ​ក្លាយ​ជា​មនុស្ស​ម្នាក់​ក្លាហាន ឯករាជ្យ​ និង​មាន​សន្តិភាព​ក្នុង​ចិត្ត​»។

 

 

ចង់​ដឹង​ថា Jimmy Kiss និង​លោក​ឪពុក​មាន​អនុស្សាវរីយ៍​មិន​អាច​បំភ្លេច​បាន​អ្វីខ្លះ? ហេតុ​អ្វីបាន​ជា​តារា​ចម្រៀង​រូប​នេះដើរ​តាម​គន្លង​ឪពុក? ទស្សនា​បទ​សម្ភាស​រវាង​លីដា និង Jimmy Kiss៖

 

 

អត្ថបទៈ លីដា

អត្ថបទថ្មី