HP ឈ្នះ​ក្ដី​ ៣​ ពាន់​លាន​ដុល្លារ​ពី​ Oracle

  • 2016-07-01 17:38:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ប្រឹក្សា​តុលាការ​នៃ​រដ្ឋ​ California សហរដ្ឋអាមេរិក​បាន​បង្គាប់​ឲ្យ​​ក្រុមហ៊ុន​ Oracle បង់​ថ្លៃ​សំណង​ចំនួន​ ៣​ ពាន់​លាន​ដុល្លារ​ ទៅ​ឲ្យ​ក្រុមហ៊ុន​ HP ចំពោះ​រឿង​ក្ដី​មួយ​ពាក់ព័ន្ធ​នឹង​ Server របស់​ HP។ ប៉ុន្តែ​ Oracle ថា​ខ្លួន​នឹង​ប្ដឹងឧទ្ធរណ៍។

 

 

​ការ​ប្ដឹង​ផ្ដល់​​​រវាង​ ​HP និង​ Oracle បាន​ចាប់​ផ្ដើម​តាំង​ពី​ ៥​ ឆ្នាំ​មុន​ម្ល៉េះ​ ដោយ​សារ​ Oracle បាន​សម្រេច​ចិត្ត​​បញ្ឈប់​ផលិត​ Software ​​សម្រាប់​បន្ទះ​ Chip Itanium ដែល ​​HP ប្រើ​​នៅ​លើ​ Server ធំៗ​របស់​ខ្លួន។ HP បាន​​ដាក់​ពាក្យ​ប្ដឹង​ Oracle ព្រោះ​ការ​សម្រេច​ចិត្ត​របស់​ Oracle ហាក់​ដូច​ជា​បាន​ល្មើស​កិច្ច​សន្យា​ និង​ បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ​ដល់​ក្រុមហ៊ុន​ HP រួម​ទាំង​អតិថិជន​របស់​ HP។

 

រំលឹក​ថា​នេះ​ជា​ការ​​ចាញ់​ក្ដី​​លើក​ទី​ពីរ​ហើយ​សម្រាប់​ Oracle ដោយ​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​​​បាន​ចាញ់​ក្ដី​ត​ទល់​ជា​មួយ​ Google ដោយ​តុលាការ​បង្គាប់​ឲ្យ​ Oracle បង់​ ៩​ ពាន់​លាន​ដុល្លារ​ទៅ​​ Google ហើយ​ Oracle គ្រោង​នឹង​ប្ដឹងឧទ្ធរណ៍​លើ​ការ​សម្រេច​​ក្ដី​នេះ៕ ​​​​​​​​​​​​​ ចុច​អាន៖ Android​ ​ជំនាន់​ថ្មី​​ ​7.0​ ​មាន​ឈ្មោះ​ផ្លូវ​ការ​យ៉ាង​ឡូយ “​​ស្ករសណ្តែកដីឆ្ងាញ់​បំផុត”

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ PCWorld​