មានឃើញអត់ អ្នកគាំទ្រ រំលឹកគុណ លោកគ្រូ វណ្ណ ម៉ូលីវណ្ណ អ្នកកសាងពហុកីឡដ្ឋានជាតិ
- 2016-07-07 16:22:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានឃើញអត់ អ្នកគាំទ្រ រំលឹកគុណ លោកគ្រូ វណ្ណ ម៉ូលីវណ្ណ អ្នកកសាងពហុកីឡដ្ឋានជាតិ
ចន្លោះមិនឃើញ
ក្នុងជំនួបមិត្តភាពក្រុម U16 កម្ពុជា និង U16 មីយ៉ាន់ម៉ា កាលពីល្ងាចម្សិលមិញនេះ មានអ្នកគាំទ្រមួយក្រុមបានធ្វើបដាលើកឡើង ដែលមានរូបថតស្ថាបត្យករជើងចាស់ វណ្ណ ម៉ូលីវណ្ណ អមជាមួយពាក្យមួយឃ្លាដែលសរសេរ “កន្លែងដែលអ្នកកំពុងអង្គុយនេះ គឺគាត់ជាអ្នកសាងសង”។
ការធ្វើដូច្នេះ អាចសបញ្ជាក់ឱ្យឃើញថាកូនខ្មែរគ្រប់រូប មិនដែលភ្លេចនូវគុណបុណ្យដែល លោក វណ្ណ ម៉ូលីវណ្ណ បានកសាងឡើងទុកឱ្យកូនខ្មែរជំនាន់ក្រោយនោះទេ។ ពហុកីឡដ្ឋានជាតិនេះ ជាស្នាដៃមួយដែលស្ថាបត្យកររូបនេះ បានកសាងឡើងអំឡុងឆ្នាំ១៩៦៣ ហើយប្រើពេល១ឆ្នាំដើម្បីធ្វើវាឱ្យរួចរាល់។ វាជាកីឡដ្ឋានជាតិរបស់កម្ពុជា ដែលអាចផ្ទុកអ្នកទស្សនាបានចំនួន៥០ ០០០ នាក់។
ខាងក្រោមនេះជាស្នាដៃរបស់លោក វណ្ណ ម៉ូលីវណ្ណ៖ -សាលសន្និសីទចតុមុខ -វិមានឯករាជ្យ -ពហុកីឡដ្ឋានជាតិអូឡាំពិក -សំណង់«ផ្ទះ១០០» ដែលត្រូវបានសាងសង់សម្រាប់បុគ្គលិកធនាគារជាតិកម្ពុជាស្នាក់នៅ (១៩៦៥-១៩៦៧) -វិមានរដ្ឋចំការមន -សាលមហោស្រពជាតិសុរាម្រឹត (សាលមហោស្រពនេះត្រូវភ្លើងឆេះ កាលពីឆ្នាំ១៩៩៤ ហើយមហោស្រពនេះមិនដែលត្រូវបានជួសជុលឡើងវិញឡើយ។) -អនុវិទ្យាល័យបណ្តុះបណ្តាលគ្រូបង្រៀន -វិទ្យាស្ថានភាសាបរទេស
អត្ថបទ៖ មុន្នី រម្យ