Nintendo ល្បីតាំងពីផលិតហ្គេមតុក្កតាស៊ីផ្សិត មកដល់ហ្គេមជំនាន់ថ្មី Pokémon Go
- 2016-07-18 17:38:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Nintendo ល្បីតាំងពីផលិតហ្គេមតុក្កតាស៊ីផ្សិត មកដល់ហ្គេមជំនាន់ថ្មី Pokémon Go
ចន្លោះមិនឃើញ
Nintendo Co., Ltd. ជាក្រុមហ៊ុនផលិតឧបករណ៍ និងវីដេអូហ្គេម ដែលរកចំណូលបានច្រើនជាងគេលើលោក មានទីស្នាក់ការនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ក្មេងៗកាលអំឡុងទសវត្សន៍ ៩០ ប្រាកដជាមិនភ្លេចទេហ្គេមតុក្កតាស៊ីផ្សិតដ៏ពេញនិយម ដែលពួកគេធ្លាប់លេងកម្សាន្ត ក៏ជាស្នាដៃផលិតរបស់ក្រុមហ៊ុនផលិតហ្គេមដ៏ល្បី Nintendo នេះដែរ។
Nitendo ក៏មានភាគហ៊ុនលើក្រុមហ៊ុន The Pokémon Company ដែលទទួលបានសិទ្ធផ្សព្វផ្សាយនិងលក់ហ្គេម Pokémon Go ដែលកំពុងទទួលការពេញនិយមនិងរកចំណូលបានរាប់ពាន់លានដុល្លារ បន្ទាប់ពីដំណើរការនៅលើ iOS និង Play Store។
តើ Nintendo មានប្រវត្តិយ៉ាងណាខ្លះ មុនក្លាយជាក្រុមហ៊ុនផលិតហ្គេមកម្សាន្ត ដែលមានការទទួលស្គាល់ជុំវិញពិភពលោក សូម្បីនៅក្នុងប្រទេសកម្ពុជា។
Nintendo ដំបូងឡើយគឺជាក្រុមហ៊ុនផលិតហ្គេមបៀរ តែរហូតដល់ឆ្នាំ ១៩៦៣ ក្រុមហ៊ុនចាប់ពង្រីកខ្លួនទៅក្នុងវិស័យពាណិជ្ជកម្មតូចៗចំនួន ៣-៤ ផ្សេងទៀត ដូចជាក្រុមហ៊ុនរថយន្តឈ្នួល និងបើកសណ្ឋាគារជាដើម។ ក្រុមហ៊ុនជប៉ុនមួយនេះ បានចាប់កំណើតតាំងពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ១៨៨៩ ដែលបង្កើតដោយលោក Fusajiro Yamauchi។
ក្រោយ មក Nintendo បានបោះបង់ជំនួញដែលពុំសូវកាកកបនេះ ហើយបែរទៅអភិវឌ្ឍខ្លួនក្លាយជាក្រុមហ៊ុនផលិតវីដេអូហ្គេម ដែលពេលនោះក្រុមហ៊ុនចាប់មានឥទ្ធិពលខ្លាំងឡើងនៅក្នុងវិស័យ ឧស្សាហកម្មបច្ចេកវិទ្យា និងជាក្រុមហ៊ុនដ៏ល្បីបំផុតឈរលំដាប់លេខ ៣ នៅជប៉ុន។ ជាក់ស្ដែងកាលពីនៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ២០១២ របាយការណ៍លក់ផលិតផលហ្គេមរបស់ Nintendo ឃើញថាលក់បានជាង ៦៥១,៨លានគ្រឿង និង Software លក់បានរហូត ៤,០៨ពាន់លាន software ឯណោះ។
លោក Tatsumi Kimishima ប្រធានក្រុមហ៊ុន Nintendo
ប្រវត្តិ៖ - ចាប់ពីចុងឆ្នាំ ១៨៨៩ Nintendo ត្រូវបានគេស្គាល់ ជាក្រុមហ៊ុន Card Company ដែលពេលនោះមានឈ្មោះថា Nintendo Koppai។ ក្រុមហ៊ុននេះមានទីតាំងក្នុងទីក្រុង Kyoto ប្រទេសជប៉ុន។ អំឡុងពេលនោះ Nintendo Koppai បានយកចិត្តទុកដាក់លើការងារពាណិជ្ជកម្ម និងស្រូបយកទីផ្សារអ្នកលេងហ្គេមបៀយ៉ាងខ្លាំង។
ហ្គេមបៀមិន យូរប៉ុន្មានក៏ទទួលបានការពេញនិយមលេងយ៉ាងខ្លាំង ហើយលោក Fusajiro Yamauchi បានប្រមូលបុគ្គលិកបន្ថែមដើម្បីពង្រាយទៅក្នុងសង្វាក់ផលិតកម្មបៀ ផ្គត់ផ្គង់ឱ្យទាន់តម្រូវការ។
-ឆ្នាំ ១៩៦៦ Nintendo បានងាកក្លាយខ្លួនជារោងចក្រផលិតប្រដាប់ក្មេងលេងទទួលបន្ទុកដោយ ក្រុមហ៊ុនជាចំណុះ Ultra Hand ដឹងនាំផលិតកម្មដោយលោក Gunpei Yokoi។ លោក Yokoi ត្រូវបានគេលើកលោកពីអ្នកមើលខុសត្រូវក្នុងការផលិតប្រដាប់ក្មេង លេងមកជា developer ខាងផលិតផលនៅផ្នែក “Nintendo Game”។ ពេលនោះ Nintendo បន្តផលិតប្រដាប់ក្មេងលេងបានកាន់ប្រសើរឡើង ក្នុងនោះរួមមានម៉ាស៊ីន Ultra Machine, Love Tester និង Kousenjuu។
-ឆ្នាំ១៩៨៣ Nintendo បានបង្កើតស៊េរីឧបករណ៍ហ្គេមកាន់តែទំនើបដែលលេងបានដោយប្រើកាសែត ហ្គេម (Famicom)។ នៅពេលនោះ Nintendo មានឈ្មោះថា Nintendo Entertainment System (NES)។
-ឆ្នាំ១៩៨៣ ក្រុមហ៊ុនចាប់ប្រើស្លាកសញ្ញា (Logo) ដែលមានខ្សែបន្ទាត់រាងពងក្រពើព័ទ្ធជុំវិញអក្សរ Nintendo ជាពណ៌ក្រហម។
ក្រោយមកទៀត Nintendo បន្តអភិវឌ្ឍបន្ថែមដោយធ្វើកំណែប្រែនៅពី Game Boy ក្លាយជា Game Boy Pocket, Game Boy Light និង Game Boy Color ដោយមានរូបមន្តថ្មីពីលើ Game Boy ស៊េរីមុនបន្តិចបន្តួចប៉ុណ្ណោះ។ តមកទៀតលោក Gunpei Yokoi បានឌីហ្សាញប្រភេទហ្គេមថ្មីមួយទៀតនោះគឺ Virtual Boy។ លើកនេះសមិទ្ធផលទទួលបានពុំសមដូចចិត្តនោះទេ ពោលគឺការលក់មានកម្រិតទាប ដោយសារតែគុណភាពហ្គេមព្រមជាមួយក្រាហ្វិកនៅមានកម្រិត។ គ្រានោះលក់ Yokoi បានចូលនិវត្តន៍ឈប់ប្រលូករឿងរ៉ាវនៅក្នុងក្រុមហ៊ុន។
ដំណាក់កាល នោះជាពេលវេលាប្រកួតប្រជែងទីផ្សារឧបករណ៍ហ្គេមយ៉ាងខ្លាំងមួយ ព្រោះមានក្រុមហ៊ុនជាគូប្រជែងខ្លាំងៗដូចជា Sony និង Sega។
-នៅ ឆ្នាំ២០១២ខែសីហា Nintendo បានអភិវឌ្ឍឧបករណ៍ហ្គេមប្រភេទថ្មីបន្តលើស៊េរីមុនៗនោះគឺ Nintendo 3DS XL ដែលស៊េរីថ្មីនេះកាន់តែទំនើបមានអេក្រង់ធំជាងមុនរហូត ៩០% ហើយអាចប្រើជាមួយមេម៉ូរីប្រភេទ SD card បានទំហំ 4GB និងថ្មមានអាយុកាលបានវែងជាងមុន។
នៅឆ្នាំដដែលនេះក្រុមហ៊ុន បានចេញស៊េរីឧបករណ៍ហ្គេមថ្មីមួយទៀតនោះគឺ Wii។ Wii បានប្រើបច្ចេកវិទ្យា motion sensing controller សម្រាប់បញ្ជា។ នេះជាឆ្នាំដែលស្លាកសញ្ញារបស់ Nintendo ផ្លាស់ប្ដូរមុខមាត់ថ្មីម្ដងទៀតហើយ ដែលប្រែពីពណ៌ក្រហមទៅជាពណ៌ប្រផេះវិញ។ ឆ្នាំដដែលក្រុមហ៊ុនបន្តចេញឧបករណ៍ហ្គេមថ្មីមួយទៀតគឺ Wii U។ Wii U ប្រើបច្ចេកវិទ្យា touchscreen សម្រាប់បញ្ជា (touch screen controller) និងមាន២ជំនាន់ផ្សេងគ្នារួមមាន Basic និង Deluxe។ ប្រភេទឧបករណ៍ហ្គេមចេញថ្មីទាំងនេះទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង រហូតមកដល់សព្វថ្ងៃ។
ប្រែសម្រួល៖ ឈុន ហួរ