៦ ចំណុច គួរពិចារណាមុនជ្រើសប្រើសំឡីអនាម័យ
- 2016-09-08 18:00:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៦ ចំណុច គួរពិចារណាមុនជ្រើសប្រើសំឡីអនាម័យ
ចន្លោះមិនឃើញ
ផលិតផលសំឡីអនាម័យត្រូវបានផលិត និងដាក់តាំងលក់ជាច្រើននៅតាមហាងនានាក្នុងតម្លៃសមរម្យដែលផ្ដល់ភាពងាយស្រួលក្នុងការរកទិញ។ ប៉ុន្តែផលិតផលទាំងនោះមានច្រើនម៉ាក ច្រើនបែបដែលធ្វើឲ្យសុភាពស្ត្រីពិបាកជ្រើសរើស ជាពិសេសអ្នកដែលទើបមករដូវដំបូង។ ខាងក្រោមនេះជាចំណុចមួយចំនួនដែលអ្នកអាចពិចារណាបាន៖
១. អត្រាស្រូបយក៖ សំឡីអនាម័យដែលមានគុណភាព គឺមានស្រទាប់ជែលកណ្ដាលអាចជួយបន្ថយឈាមរដូវ និងស្រូបយកបានច្រើន។ សំឡីដែលល្អអាចឲ្យអ្នកមានអារម្មណ៍មិនមានសំណើម មិនរអិល និងមានផាសុកភាពប្រហែល ៥-៧ ម៉ោងដោយមិនបាច់ដូរ។ បើសិនសំឡីអនាម័យដែលអ្នកកំពុងប្រើជ្រាបខ្លាំងត្រឹមតែរយៈពេល ២ ឬ ៣ ម៉ោង អ្នកគួរតែប្រញាប់ដូរប្រភេទសំឡីនោះ។
២. រូបរាង៖ សំឡីអនាម័យមានសណ្ឋានផ្សេងៗគ្នា ខ្លះមានបន្ទះស្លាប (សម្រាប់ឲ្យអ្នកងាយស្រួលបិទ) ឯខ្លះមិនមានបន្ទះស្លាបទេ។ អ្នកគួរជ្រើសរើសសំឡីដែលមានបន្ទះស្លាប ព្រោះវាអាចការពារបានប្រសើរជាង និងផ្ដល់ផាសុកភាពបានច្រើនជាង។
៣. សារធាតុផលិត៖ ក្រៅពីអត្រាស្រូប និងរូបរាង មិត្តៗនារីគួរតែពិចារណាលើសារធាតុផលិត។ សំឡីដែលល្អគឺមានភាពទន់ មិនបង្កផលប៉ះពាល់ដល់ស្បែក ឬបង្កបញ្ហារមាស់ផ្សេងៗ។
៤. កម្រាស់៖ វាមានច្រើនជម្រើសអាស្រ័យលើខ្លួនអ្នកផ្ទាល់។ សម្រាប់អ្នកដែលមានឈាមរដូវច្រើនគួរតែជ្រើសរើសប្រភេទក្រាស់ ឯអ្នកដែលមានឈាមរដូវតិចគួរជ្រើសរើសប្រភេទរាងស្ដើង។
៥. ប្រវែង៖ អ្នកគួរទិញសំឡីដែលអាចបិទបានសព្វល្អ។ វាអាចប្រវែងប្រហែល ៨ អ៊ីញ (២០សង់ទីម៉ែត្រ ឬ ២ តឹក) ឬវែងជាងនេះ អាស្រ័យលើខ្លួនអ្នកផ្ទាល់។
៦. កាលបរិច្ឆេទ៖ ចុងក្រោយ និងសំខាន់បំផុតនោះ សូមកុំភ្លេចពិនិត្យមើលថ្ងៃផុតកំណត់។ សំឡីអនាម័យដែលកាន់តែជិតផុតកំណត់ គុណភាពរបស់វាក៏កាន់តែចុះថយទៅតាមនោះដែរ។
កុំភ្លេចអនុវត្តវិធីខាងលើមុនពេលអ្នកជ្រើសរើសប្រភេទសំឡីអនាម័យណាមួយដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។
សូមណែនាំសំឡីអនាម័យ ហ៊ីប៊ី (Hibis) ដែលជាផលិតផលរបស់តៃវ៉ាន់ មានច្រើនជម្រើស និងមានលក្ខណៈពិសេស ៧ យ៉ាង៖
ស្រូបទឹកបានល្អ
ការពារមេរោគ
ស្តើងមានស្លាប ងាយស្រួលគ្រប់សកម្មភាព
បំបាត់ក្លិនមិនល្អ
អារម្មណ៍ត្រជាក់
កញ្ចប់បកបិទបាន
ក្រអូបក្លិនផ្កាធម្មជាតិ
សំឡីអនាម័យ ហ៊ីប៊ី ជម្រើសនារីសម័យថ្មី អារម្មណ៍ត្រជាក់ ស្រស់ស្រាយបែបធម្មជាតិ។ សម្រាប់ព័ត៌មានបន្ថែម ឬទាក់ទងទិញ សូមខល 015 66 62 02 ឬចូលផេក HIBIS Cambodia ៕
ប្រភព៖ thequickwayto.com