Schweinsteiger អាច​វិល​ទៅ​ Bayern ក្រោយ​មាន​បញ្ហា​នៅ Man Utd

  • 2016-08-03 17:19:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Bastian Schweinsteiger អាច​នឹង​វិល​ទៅ​រក​ទ្រនំ​ចាស់​ Bayern Munich វិញ​ក្រោយ​មិន​ស្ថិត​នៅ​ក្នុង​ផែន​ការ​របស់​អ្នក​ចាត់​ការ​ទូទៅ​ថ្មី​ Jose Mourinho។

 

 

ខ្សែ​បម្រើ​សញ្ជាតិ​អាល្លឺម៉ង់​បាន​មក​កាន់​ទឹក​ដី​ Old Trafford បាន​១​ឆ្នាំ​ប៉ុណ្ណោះ​កាល​ពី​ជំនាន់​លោក Louis Van Gaal តែ​មិន​សូវ​បាន​លេង​ដោយសារ​រ៉ាំរ៉ៃ​នឹង​របួស។ ក្រោម​ការ​ដឹកនាំរបស់ Mourinho កីឡាករ Bastian ក៏ត្រូវ​បាន​ដក​ចេញ​ពី​បញ្ជី​កីឡាករ​​មាន​ឈ្មោះ​ហ្វឹក​ហាត់​ទាំង​២៣​នាក់​ ដោយ​រូប​គេ​ត្រូវ​បង្ខំ​ឲ្យ​ហាត់​ជាមួយ​​យុវជន។ ទង្វើ​នេះ​ធ្វើឲ្យ​ Tobi Schweinsteiger ដែល​ជា​ប្អូន​ប្រុស​បង្កើត​កីឡាករ​វ័យ​៣២ ឆ្នាំ​រិះ​គន់​លោក Mourinho ថា​ខ្វះ​ការ​គោរព។

 

ទាក់ទង​នឹង​រឿង​រ៉ាវ​ខាង​លើ​ប្រធាន​ក្លឹប​ Bayern បាន​និយាយ​ថា​បើ​សិន​ Bastian​ ចង់​មក​វិញ​អាច​ពិភាក្សា​ជាមួយ​គាត់​បាន​ តែ​យ៉ាង​ណា​ក៏ដោយ​ ​គេ​មិន​ទាន់​ដឹង​ថា​អ្នក​ចាត់​ការ​ទូទៅ​ថ្មី Carlo Ancelotti ពេញ​ចិត្ត​នឹង​យក​ Bastian មក​វិញ​ឬ​អត់​នោះ​ទេ ដោយសារ​ក្រុម​ជើង​ឯក​អាល្លឺម៉ង់​បច្ចុប្បន្ន​ប្រមូល​ផ្ដុំ​ដោយ​ខ្សែ​បម្រើ​ឆ្នើម​ៗ ជាច្រើន​ដូចជា​ Thiago Alcantara, Javi Martinez, Xabi Alonso, Arturo Vidal និង Renato Sanches៕

 

ប្រែ​សម្រួល៖ វីរ៉ុត ប្រភព៖ The Sun
អត្ថបទពេញនិយម