ឡៅ​ ចន្រ្ទា​ ចង់​ឃើញ​ប្រដាល់​ខ្មែរ​មាន​អ្នក​ឧបត្ថម្ភ​ច្រើន​ដូច​បាល់ទាត់​កុំ​ឲ្យ​កីឡាករ​ដាច់​បាយ

  • 2016-08-10 13:00:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​ត្រកូល​ឡៅ​គឺ​ឡៅ​ ចន្រ្ទា​ មក​ពី​ក្លឹប​ឆ័ត្រ​យោង​៩១១​ចង់​​ឃើញ​អ្នក​គាំទ្រ​កម្ពុជា​ចូល​រួម​គាំទ្រ​លើក​ទឹក​ចិត្ត​ និង​ឧបត្ថម្ភ​ដល់​កីឡាករ​ប្រដាល់​កម្ពុជា​​ឲ្យ​បាន​ច្រើន​កុះករ​ដូច​វិស័យ​កីឡា​បាល់ទាត់​ដើម្បី​កុំ​ឲ្យ​​អ្នក​ប្រដាល់​ដាច់​បាយ។

 

 

«អាជីព​មួយ​នេះ​វា​ពិបាក​ណាស់​បង​! ​តែ​ដើម្បី​ជីវភាព​​ អញ្ចឹង​ហើយ​ចង់​ឲ្យ​មាន​អ្នក​គាំទ្រ​​ច្រើន​ហើយ​ជួយ​ឧបត្ថម្ភ​ដល់​កីឡាករ​ដើម្បី​មាន​ទឹក​ចិត្ត​ប្រកួត​ទៀត»។ សំដី​របស់​ ឡៅ ចន្ទ្រា និង​បន្ថែម​ថា​ បច្ចុប្បន្ន​នេះ​វិស័យ​កីឡា​ប្រដាល់​កម្ពុជា​មិន​សូវ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​អ្នក​ទស្សនា​ឡើយ​ បើ​ទោះ​ជា​ពុំ​មាន​លក់​សំបុត្រ​សម្រាប់​ចូល​ទស្សនា​ការ​ប្រកួត។

 

ជាង​នេះ​ទៅ​​ទៀត​ កីឡាករ​ប្រដាល់​ភាគ​ច្រើន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ នៅ​តែ​មាន​ជីវភាព​ក្រី​ក្រ​ បើ​ទោះ​ជា​ពួក​គាត់​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​ទូទាំង​ប្រទេស​ក៏​ដោយ។ កុំ​ឡើយ​និយាយ​ដល់​ជីវភាព​ធូរធារ​សមរម្យ​ សូម្បី​តែ​​រក​បាយ​ចំអែត​ក្រពះ​ក៏​មិន​ចង់​គ្រប់​ផង។

 

សូម​ទស្សនា​វីដេអូ​សម្ភាសន៍

​  

ឡៅ​ ចន្រ្ទា​ ជា​កីឡាករ​ល្បី​ខាង​ក្បាច់​គុន​បុរាណ​ខ្មែរ​ហើយ​រាល់​ការ​ប្រកួត​កម្រ​និង​ចាញ់​ណាស់​មិន​ថា​ប្រកួត​ជា​មួយ​ខ្មែរ​គ្នា​ឯង​ឬ​បរទេស​នោះ​ទេ។ ​ហើយ​ការ​ប្រកួត​ចុង​ក្រោយ​បាន​ផ្ដួល​ថៃ​ឲ្យ​សន្លប់​នៅ​ទឹក​ទី២​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី៧​ ខែ​ សីហា​ នៅ​ស្ថានីយ​ទូរទស្សន៍​ PNN​ ផង​ដែរ។​​

 

អត្ថបទ៖​ នួន​ ស៊ីណា​​​

អត្ថបទពេញនិយម
អត្ថបទថ្មី