ទីតាំងមុននៅលើរាងកាយ អាចប្រាប់ពីស្ថានភាពសុខភាពអ្នក
- 2016-08-15 21:50:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីតាំងមុននៅលើរាងកាយ អាចប្រាប់ពីស្ថានភាពសុខភាពអ្នក
ចន្លោះមិនឃើញ
មនុស្សមួយចំនួនតែងតែកើតមានមុននៅលើផ្ទៃមុខ និងរាងកាយ ប៉ុន្តែពួកគេប្រហែលជាមិនបានដឹងទេថា ទីតាំងនៃមុនទាំងនោះ អាចប្រាប់ពីស្ថានភាពសុខភាពរបស់ពួកគេ។
#១ មុននៅលើផ្នែកខាងក្រោម ឬ គូទ៖ អាចបណ្តាលមកពីខោក្នុង ដែលមិនមានខ្យល់ចេញចូលគ្រប់គ្រាន់ ឬបញ្ហាមួយចំនួនទាក់ទងនឹងរបបអាហារ។ ដំបូងត្រូវព្យាយាមជ្រើសរើសខោក្នុង ដែលមានខ្យល់ចេញចូលគ្រប់គ្រាន់ ប៉ុន្តែប្រសិនបើមិនទទួលបានផល ត្រូវចាត់វិធានការ ដើម្បីផ្លាស់ប្តូររបបអាហារវិញ។
#២ មុននៅលើថ្គាម ឬ ក៖ អាចបណ្តាលមកពីអ័រម៉ូន និងក្រពេញ។ ប្រសិនបើអ្នកសម្គាល់ឃើញមុននៅលើថ្គាម ឬ ក របស់អ្នក វាបង្ហាញពីផលប៉ះពាល់នៅលើក្រពេញ Adrenal ឬ ការទទួលទានជាតិស្ករខ្ពស់។
#៣ មុននៅលើស្មា៖ ភាពតានតឹង អាចជាមូលហេតុនៃការកើតមុន នៅតំបន់ជុំវិញស្មា។
#៤ មុននៅលើទ្រូង៖ វាបង្ហាញឲ្យឃើញពីបញ្ហាមួយចំនួននៃប្រព័ន្ធរំលាយអាហារ។ ការទទួលទានភេសជ្ជៈត្រជាក់ច្រើនពេក ក៏អាចធ្វើឲ្យប៉ះពាល់ដល់តំបន់នេះដែរ។
#៥ មុននៅលើកែងដៃ៖ មុននៅលើតំបន់នេះគេអាចហៅវាថាជាអាការៈ Keratosis Polaris (បញ្ហាស្បែកដែលមិនបង្កគ្រោះថ្នាក់) ដែលបង្កឡើងដោយការផលិតនៃកោសិកាងាប់ ឬ ចលនាឈាមរត់មិនបានល្អ។ វាក៏អាចបង្កឡើងដោយការប្រើប្រាស់វីតាមីនរាងកាយ ដែលគ្មានប្រសិទ្ធភាពផងដែរ។
#៦ មុននៅលើក្បាលពោះ៖ វាបង្ហាញថាកម្រិតជាតិស្ករក្នុងឈាមមានបញ្ហា។
#៧ មុននៅលើភ្លៅ៖ វាអាចកើតឡើងដោយសារតែមានប្រតិកម្មអាលែហ្ស៊ី ពីការប្រើប្រាស់សាប៊ូ ឬ ឡេ (Lotion)។
#៨ មុននៅលើខ្នង៖ ខ្នង គឺជាតំបន់ទូទៅបំផុតមួយចំពោះការកើតមុន ប៉ុន្តែវាអាចបង្កឡើងដោយ ដំណើរការខុសប្រក្រតីនៃប្រព័ន្ធប្រសាទ និងរំលាយអាហារ៕
ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ timeforyoumag