Inter Milan ទិញ​ Mario ក្នុង​តម្លៃ​បំបែក​កំណត់​ត្រា​ Ronaldo និង​ Nani

  • 2016-08-29 16:27:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Inter Milan បាន​ចុះ​ហត្ថលេខា​នាំ​យក Joao Mario ពី​ Sporting Lisbon ក្នុង​តម្លៃ​ ៣៨,៤លាន​ផោន​ ធ្វើ​ឲ្យ​រូប​គេ​ក្លាយ​ជា​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​ ថ្លៃ​បំផុត​ដែល​លក់​ដោយ​ក្លឹប​នៅ​ក្របខ័ណ្ឌ​កំពូល​ព័រទុយហ្គាល់។

 

 

តម្លៃ​ខ្លួន​ការ​ផ្ទេរ​ខ្សែ​បម្រើ​វ័យ​២៣​ឆ្នាំ​ បាន​បំបែក​កំណត់ត្រា​របស់​ Cristiano Ronaldo ដែល​ត្រូវ​ Sporting លក់​ទៅ​ឲ្យ​ Manchester United តម្លៃ​ ១២,២៤​លាន​ផោន និង​ Nani ក្នុង​តម្លៃ​ ២៥​លាន​ផោន។ ក្រៅ​ពី​នោះ Mario ក៏​ក្លាយ​ជា​កីឡាករ​ថ្លៃ​បំផុត​ទី​២​ដែល​លក់​ចេញ​ពី ព័រទុយហ្គាល់​ផង​ដែរ​ បន្ទាប់​ពី James Rodriguez ដែល​​ Porto លក់​ឲ្យ​ Monaco កាល​ពី​ឆ្នាំ​២០១៣។

 

Joao Mario លេង​បាន​​១៧១​ប្រកួត​ឲ្យ​ Sporting ហើយ​រូប​គេ​លេច​ធ្លោ​ខ្លាំង​នៅ Euro បន្ទាប់​ពី​ បង្ហាញ​ខ្លួន​ គ្រប់​ប្រកួត​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ ពិសេស​ការ​យក​ឈ្នះ​មាន់គក​បារាំង​​វគ្គ​ផ្ដាច់ព្រ័ត្រ​ ១-០៕

 

 

ប្រែ​សម្រួល៖ វីរ៉ុត ប្រភព៖ BBC