ឡុង​ សុវណ្ណឌឿន ​«បើ​ជៀស​បាន​ អត់​ចង់​ឡើង​សង្វៀន​ជា​មួយ​ ឡេះ​ តើក​ទេ»

  • 2016-08-29 17:45:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​ករ​រូប​សង្ហា​ ឡុង​ សុវណ្ណឌឿន​ ​​បាន​ផ្តួល​​មិត្ត​រួម​ជាតិ​ ឡេះ​ តើក​​ដោយ​ពិន្ទុ​សម្រាប់​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​ដណ្តើម​ខ្សែក្រវាត់​​គោ​ជល់​នៅ​សង្វៀន​ PNN កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ ទី​២៨​ សីហា​ម្សិល​មិញ។

 

សម្រាប់​ការ​ប្រកួត​នេះ​ អ្នក​លេង​គុន​ខ្មែរ​ ឡុង សុវណ្ណឌឿន​មិន​ចង់​ឡើង​វ៉ៃ​ឡើយ​ ប៉ុន្តែ​មិន​អាច​ជៀស​បាន​ដោយ​សារ​កម្មវិធី​តម្រូវ​ឲ្យ​ប្រកួត។ ក្រោយ​​ចប់​ការ​ប្រកួត​ភ្លាម​ អ្នក​ប្រដាល់​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​ទី​ផ្សារ​រូប​នេះ​ប្រាប់​ Sabay​ ថា​ ៖«បើ​អាច​ជ្រើសរើស​បាន​ខ្ញុំ​អត់​ចង់​ប្រកួត​ជា​មួយ​ជា​មួយ​ឡេះ​ តើក​ទេ​តែ​កម្មវិធី​តម្រូវ​អញ្ចឹង​ត្រូវ​តែ​ប្រកួត។​ កីឡាករ​ទម្ងន់​ធ្ងន់​ហើយ​ល្អ​ៗ​​អីចឹង​ ​គួរ​ណាស់​ទុក​សម្រាប់​តែ​វ៉ៃ​ជា​លក្ខណៈ​អន្តរជាតិ​ដើម្បី​មុខមាត់​​និង​ជ័យជម្នះ​របស់​ប្រទេស​វិញ»។

 

 

ឡុង ​​សុវណ្ណឌឿន​ ទើប​កក់​កៅអី​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​រួច​បន្ទាប់​ពី​ប្រកួត​ឈ្នះ​កីឡាករ​ ឡេះ​ តើក​ដោយ​ពិន្ទុ​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​នៅ​ស្ថានីយ​ទូរទស្សន៍​ PNN​ ក្នុង​កម្មវិធី​ខ្សែ​ក្រវាត់​ភេសជ្ជៈ​គោល​ជល់។​ សុវណ្ណឌឿន​ ត្រូវ​រង់ចាំ​អ្នក​ឈ្នះ​រវាង​ កីឡាករ​ ពេជ្រ​ សីហា​ នឹង​ កីឡាករ​ សរ​ រាជសីហ៍​ ដើម្បី​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ៕

 

 

អត្ថបទ៖​ នួន​ ស៊ីណា ​​​​​​​

អត្ថបទថ្មី