Terry របួស​យប់​មិញ​ អាច​អវត្តមាន​ពេល​ប៉ះ​ Liverpool

  • 2016-09-12 18:02:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លទ្ធផល​ស្មើ​គ្នា ២-២ របស់​ Chelsea ជាមួយ Swansea កាល​ពី​ថ្ងៃ​អាទិត្យ​​បន្សល់​ទុក​នូវ​របួស​​ប្រធាន​ក្រុម​ John Terry ដោយ​ត្រូវ​ចាក​ចេញ​ពី​កីឡដ្ឋាន Liberty ដោយ​ប្រើ​ឈើ​ច្រត់។

 

របួស​ខ្សែ​ការពារ​កណ្ដាល​ដ៏​រឹង​មាំ​ក្លាយ​ជា​ក្ដី​កង្វល់​មួយ​របស់​លោក Antonio Conte ដោយ​សារ​ Chelsea ត្រូវ​ទទួល​ភ្ញៀវ​ក្រុម​ខ្លាំង​ Liverpool នៅ​សប្ដាហ៍​នេះ​។ បើ​សិន​អវត្តមាន​ Terry មែន​នោះ​ Chelsea អាច​នឹង​ប្រើ​ David Luiz លេង​ការពារ​កណ្ដាល​ចាប់​ដៃ​គូ​ជាមួយ​ Cahill ដែល​បង្ក​កំហុស​ធ្វើ​ឲ្យ​ Swansea ស៊ុត​នាំ​មុខ​ ២-១ យប់​មិញ។

 

Liverpool មាន​កំណត់​ត្រា​ល្អ​ពេល​ប៉ះ​ជា​មួយ​ក្រុម​ខ្លាំង​ក្នុង​នោះ​៩គ្រាប់​នៅ ៤​ប្រកួត​របស់​ពួក​គេ​គឺ មាន​៤ គ្រាប់​ស៊ុត​ចូល​ Arsenal, និង​៤គ្រាប់​ស៊ុត​ចូល Leicester City ដែល​ជា​ការ​គំរាម​កំហែង​មួយ​សម្រាប់​ Chelsea៕

 

 

ប្រែ​សម្រួល៖ វីរ៉ុត ប្រភព៖ The Sun

អត្ថបទថ្មី