រួសរាន់ឡើង! Canon Photomarathon 2016 ខិតកាន់តែកៀកហើយ
- 2016-09-21 00:03:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រួសរាន់ឡើង! Canon Photomarathon 2016 ខិតកាន់តែកៀកហើយ
ចន្លោះមិនឃើញ
តើអ្នកត្រៀមខ្លួនហើយឬនៅសម្រាប់ការប្រកួតថតរូប Canon Photomarthon Cambodia 2016? សម្រាប់អ្នកដែលមិនទាន់បានចុះឈ្មោះ សូមរួសរាន់ឡើងព្រោះព្រឹត្តិការណ៍ថតរូបដ៏ធំប្រចាំឆ្នាំនេះខិតកាន់តែកៀកហើយ។
ព្រឹត្តិការណ៍ប្រកួតថតរូបធំជាងគេតែមួយគត់នៅកម្ពុជានេះនឹងធ្វើឡើងនៅកោះពេជ្រ អគារ J, K និង L ចាប់ពីម៉ោង ៧:០០ ព្រឹក ដល់ ម៉ោង ៩:០០យប់ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦។ អ្នកឈ្នះនឹងទទួលបានកាមេរ៉ាម៉ាក Canon ប្រភេទ DSLRs។
អ្នកអាចចូលរួមចុះឈ្មោះតាមរយៈ http://goo.gl/xTthts ឫក៏អាចទូរស័ព្ទដើម្បីចុះឈ្មោះតាមរយៈលេខទូរស័ព្ទ ០៨១ ៩៦ ៩៨ ១៣ / ០១០ ៨០ ៣៨ ៣៦ / ០១០ ៨០ ៣៨ ២៦។
កុំភ្លេចចូលរួមការប្រកួត Canon PhotoMarathon 2016 លោកអ្នកមិនត្រឹមមានឱកាសឈ្នះរង្វាន់ប៉ុណ្ណោះទេ ថែមទាំងទទួលបាន ឱកាសស្វែងយល់បន្ថែមពីការថតរូបជាមួយដំណើរទស្សនកិច្ចថតរូប Photo Clinic នៅប្រទេសជប៉ុន។
Canon PhotoMarathon រៀបចំដោយក្រុមហ៊ុន i-Qlick ជាប្រកួតប្រជែងថតរូបដោយឥតគិតថ្លៃ បើកទូលាយសម្រាប់គ្រប់ជាតិសាសន៍ ដោយមិនគិតពីកម្រិតបទពិសោធន៍ក្នុងការថតរូប ឬម៉ាកម៉ាស៊ីនថត។
អ្នកចូលរួមនឹងត្រូវបានផ្តល់ប្រធានបទក្នុងការបង្កើតស្នាដៃថតរូបចំនួន៣ ស្របទៅតាមពេលវេលាកំណត់ ដោយប្រើរយៈពេល ៣ ម៉ោងដើម្បីបញ្ចប់ប្រធានបទមួយដែលនឹងត្រូវប្រកាសដោយឡែកពីគ្នា គឺនៅម៉ោង ៩ ព្រឹក ១២ ថ្ងៃត្រង់ និងម៉ោង ៣ រសៀល។ រូបភាពរបស់បេក្ខជនទាំងអស់ ត្រូវបានវិនិច្ឆ័យដោយក្រុមគណៈវិនិច្ឆ័យមួយដែលផ្អែកលើការពាក់ព័ន្ធទៅនឹងប្រធានបទ គំនិតច្នៃប្រឌិតក្នុងការបកស្រាយប្រធានបទ ការប្រើប្រាស់ពណ៌ ពន្លឺ និងសមាសភាពនៃរូបភាព៕