​ប្រពន្ធ​ ឡុង​ សុវណ្ណឌឿន​ បង្ហាញ​ក្តី​បារម្ភ​ក្នុង​នាម​ជា​ប្រពន្ធ​​អ្នក​ប្រដាល់​

  • 2016-09-22 13:06:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រពន្ធ​របស់​កីឡាករ​ ឡុង​​ សុវណ្ណឌឿន​ ចង់​ឲ្យ​ប្ដី​ឈប់​ពី​អាជី​ប្រដាល់​​ ​បន្ទាប់​ពី​​កីឡាករ​​រូប​​នេះ​ឈ្នះ​​បាន​ខ្សែ​ក្រវាត់​គោ​ជល់​​​នៅ​សង្វៀន​ PNN​ ​​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ។

 

 

អ្នក​ស្រី​ វណ្ណះ​ ភ័ណនិសា​ ​ប្រពន្ធ​របស់​ជើង​ខ្លាំង​ ឡុង​ សុវណ្ណឌឿន​ ប្រាប់​ឲ្យ​ Sabay​ ដឹង​ថា​ អ្នក​ស្រី​​ពិត​ជា​ព្រួយ​បារម្ភ​ខ្លាំង​រាល់​ពេល​ដែល​ប្តី​ឡើង​ប្រកួត​ម្តង​ៗ​ ពី​ព្រោះ​ខ្លាច​ភ្លាត់​ស្នៀត​របួស​ដោយ​យថាហេតុ​ណា​មួយ។​

 

ប្រពន្ធ​ម្ចាស់​ខ្សែ​ក្រវាត់​រូប​នេះ​បន្ថែម​ទៀត​ថា​ ប្ដី​គាត់​ចង់​បាន​ខ្សែ​ក្រវាត់​មួយ​ក្នុង​អាជីព​​ប្រដាល់​​ បន្ទាប់​ពី​ចូល​ប្រឡូក​ក្នុង​អាជីព​ឈឺ​ខ្លួន​នេះ​ច្រើន​ឆ្នាំ​ហើយ​ ប៉ុន្តែ​មិន​ធ្លាប់​បាន​ខ្សែ​ក្រវាត់​ឡើយ។ ប៉ុន្តែ​នៅ​ពេល​នេះ​បំណង​ប្រាថ្នា​ចង់​បាន​ខ្សែ​ក្រវាត់​របស់​គាត់​បាន​សម្រេច​ហើយ​ ដូច្នេះ​​អ្នក​ស្រី​ចង់​ឲ្យ​ប្ដី​ឈប់​ឡើង​សង្វៀន​ត្រឹម​នេះ​ទៅ។ ម្យ៉ាង​ទៀត​​វ័យ​កាន់​តែ​ច្រើន​ ហើយ​កម្លាំង​ក៏​កាន់​តែ​ខ្សោយ។

 

អ្នក​ស្រី​បន្ថែម​ថា​ កាល​ពី​ប្រកួត​កន្លង​ទៅ​ ​ប្ដី​របស់​​អ្នក​ស្រី​បាន​រង​របួស​បាក់​ក្ដោង​ច្រមុះ​ម្ដង​ហើយ​ទើប​មិន​ចង់​ឃើញ​ប្ដី​មាន​របួស​ឬ​ខួច​ខាត​រាងកាយ​ត្រង់​ចំណុច​ណា​ផ្សេង​ទៀត​នោះ​ទេ។

 

សូម​ទស្សនា​ការ​លើក​ឡើង​របស់​អ្នកស្រី វណ្ណៈ ភ័ណនិសា

 

 

អ្នក​ស្រី​ វណ្ណះ​ ភ័ណនិសា​ ​បាន​រៀបការ​ជា​មួយ​ ឡុង​ សុវណ្ណឌឿន​ តាំង​ពី​ឆ្នាំ២០១២​​ដែល​រហូត​ដល់​ពេល​នេះ​​មាន​កូន​២​នាក់​ហើយ​គឺ​​ប្រុស​មួយ​ស្រី​មួយ៕

 

អត្ថបទ៖​ នួន​ ស៊ីណា

អត្ថបទថ្មី