ភាពយន្តឯកសារជីវិតលោក វណ្ណ ម៉ូលីវណ្ណ មានអ្នកគាំទ្រច្រើនរហូតតម្រង់ជួរទិញសំបុត្រ
- 2016-09-26 18:54:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាពយន្តឯកសារជីវិតលោក វណ្ណ ម៉ូលីវណ្ណ មានអ្នកគាំទ្រច្រើនរហូតតម្រង់ជួរទិញសំបុត្រ
ចន្លោះមិនឃើញ
ភាពយន្តឯកសារ THE MAN WHO BUILT CAMBODIA ដែលរៀបរាប់ពីជីវិតរបស់ស្ថាបត្យករខ្មែរម្នាក់ គឺលោកវណ្ណ ម៉ូលីវណ្ណ បានទទួលការគាំទ្រយ៉ាងច្រើនពីសាធារណជនខ្មែរ និងបរទេស រហូតឈរតម្រង់ជួររង់ចាំទិញសំបុត្រចូលទស្សនា។
ខ្លឹមសារសង្ខេបនៃភាពយន្តឯកសារដែលបានទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនាជាច្រើនខាងលើបានបង្ហាញពីជីវិត ការប្រកបអាជីពរបស់លោកវណ្ណ ម៉ូលីវណ្ណ និងគំនិតស្ថាបត្យកម្មខ្មែរថ្មីមួយរបស់លោកនៅទស្សវត្សឆ្នាំ១៩៥០-១៩៦០។ ក្រោយពេលបញ្ចប់ការសិក្សានៅទីក្រុងប៉ារីស លោក មានបំណងចេញជាទម្រង់សម្រាប់ទីក្រុងថ្មីៗ នៅទូទាំងប្រទេស ប៉ុន្តែនៅអំឡុងពេលរដ្ឋប្រហារ និងការត្រួតត្រារបស់ខ្មែរក្រហម លោកត្រូវបង្ខំចិត្តរត់គេចខ្លួននៅប្រទេសស្វីស។
ឆ្នាំ១៩៩១ លោកបានវិលត្រលប់មកប្រទេសកំណើតវិញ សំណង់របស់លោកជាច្រើនត្រូវបានគេទុកចោល។ នៅផ្នែកចុងក្រោយនៃវីដេអូឯកសារ ស្ថាបត្យករល្បីល្បាញរបស់ខ្មែរ ក៏បានថ្លែងជាសារអំពាវនាវឲ្យកូនខ្មែរជំនាន់ក្រោយ ឲ្យយកចិត្តទុកដាក់ចូលរួមចំណែកកសាងស្ថាបត្យកម្មខ្មែរឲ្យរីកចម្រើនតទៅមុខ។
រូបភាព៖ ទំព័រហ្វេសប៊ុក The Man Who Built Cambodia
គួររំលឹកផងដែរថា ភាពយន្តឯកសារខាងលើ បានចាក់បញ្ចាំងនៅវិទ្យាស្ថានបារាំងកាលពីថ្ងៃសុក្រ ២៣ កញ្ញា កន្លងទៅ ដែលមានការចូលរួមពីសាធារណជនជាច្រើន៕
អត្ថបទ៖ មាន រតនា