ចង់ឈ្នះការប្រកួត Canon Photomarathon អត់? តោះ! ស្ដាប់គន្លឹះសំខាន់ៗពីអ្នកជំនាញ
- 2016-10-08 01:07:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ឈ្នះការប្រកួត Canon Photomarathon អត់? តោះ! ស្ដាប់គន្លឹះសំខាន់ៗពីអ្នកជំនាញ
ចន្លោះមិនឃើញ
ថ្ងៃអាទិត្យ ទី៩ ខែកញ្ញានេះ ការប្រកួតថតរូបប្រចាំឆ្នាំដ៏ធំក្នុងប្រទេសកម្ពុជា Canon Photomarathon 2016 ចាប់ផ្តើមហើយ។ បេក្ខជនចូលរួមប្រកួតនឹងមានឱកាសឈ្នះរង្វាន់ច្រើនសន្ធឹកសន្ធាប់ និង ដំណើរទស្សនកិច្ចថតរូប Photo Clinic ទៅកាន់ប្រទេសជប៉ុន។
ដើម្បីឈ្នះការប្រកួត អ្នកចូលរួមត្រូវដឹងចំណុចមួយចំនួនដូចជា ការយល់ពីប្រធានបទ បច្ចេកទេសថតរបស់អ្នក ដូចជាការប្រើពន្លឺ, ទំហំរូប, ទីតាំង, ការបែងចែកពណ៌ផ្ទៃមុខក្រោយ និងបច្ចេកទេសកាន់កាមេរ៉ាជាដើម។ នេះជាការលើកឡើងរបស់លោក Miller Snap ដែលមានបទពិសោធន៍ជាង៦ឆ្នាំ ក្នុងវិស័យថតរូប។ សព្វថ្ងៃលោកមានមុខងារជាអ្នកថតរូប និងជាគ្រូបង្រៀនផ្នែកថតរូបនៅCanon Imaging Academy (CIA) ហើយលោកក៏នឹងចូលរួមធ្វើជាគណៈកម្មការក្នុងកម្មវិធី Canon Photomarathon 2016នេះផងដែរ។
លោក Miller ក៏បានបញ្ជាក់បន្ថែមដែរថាគណៈកម្មការទាំងបីនាក់នឹងកាត់សេចក្ដីអាស្រ័យលើ២ចំណុច គឺ តើរូបរបស់អ្នកត្រូវនឹងលក្ខខណ្ឌប្រកួតហើយឬនៅ? តើរូបនោះមានគុណភាពល្អឬទេ? កុំភ្លេចថាទោះបីជារូបរបស់អ្នកល្អប៉ុណ្ណាក៏ដោយ តែបើសិនវាខុសនឹងប្រធានបទក៏មិនជាប់ជ័យលាភីដែរ។ដូចនេះអ្នកចូលរួមត្រូវប្រឹងឲ្យអស់លទ្ធភាពដើម្បីឈ្នះក្នុងការប្រកួត។
ចង់ដឹងកាន់តែច្បាស់សូមមើលវីដេអូខាងក្រោមទាំងអស់គ្នា៖
Canon PhotoMarathon 2016 ជាព្រឹត្តិការណ៍ប្រកួតថតរូបដ៏ធំដែលនឹងធ្វើឡើងនៅកោះពេជ្រ អគារ G និង H ចាប់ពីម៉ោង ៧:០០ ព្រឹក ដល់ ម៉ោង ៩:០០យប់ ថ្ងៃទី៩ តុលា ឆ្នាំ២០១៦។
អត្ថបទៈ យ៉ារិទ្ធ