Tiger Woods នឹងវិលចូលប្រកួតកូនគោលវិញ ក្រោយព្យាបាលរបួសជាង១៤ខែ
- 2016-10-08 21:25:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Tiger Woods នឹងវិលចូលប្រកួតកូនគោលវិញ ក្រោយព្យាបាលរបួសជាង១៤ខែ
ចន្លោះមិនឃើញ
អតីតអ្នកវាយកូនគោល លេខ១ពិភពលោក Tiger Woods នឹងត្រឡប់ទៅកាន់ការប្រកួតវិញក្នុងកម្មវិធី Safeway Open នៅរដ្ឋ California សប្ដាហ៍ក្រោយ បន្ទាប់ពីបាត់មុខតាំងពី ខែសីហា ឆ្នាំ២០១៥មក។
ជើងឯកកម្មវិធីធំៗ១៤សម័យកាល វ័យ៤០ឆ្នាំរូបនេះ ធ្លាប់ទទួលការវះកាត់ខ្នង២ដង អំឡុងពេលលោកសម្រាកពីកីឡាវាយកូនគោលមួយរយៈ។
កាលពីខែមុន Woods ដែលបច្ចុប្បន្នឈរចំណាត់ថ្នាក់លេខ ៧៦៧ពិភពលោក បាននិយាយថា ខ្លួនគ្រោងវិលទៅប្រកួតវិញ ក្នុងកម្មវិធី Safeway Open ពីថ្ងៃ១៣ ដល់១៦ខែតុលា តែត្រូវអាស្រ័យលើស្ថានភាពរបួស ថាតើអំណោយផលអាចលេងបាន ឬក៏អត់៕
ប្រែសម្រួល៖ វីរ៉ុត ប្រភព៖ BBC