ការ​​បញ្ចេញ​​ទេព​កោសល្យ​​ថតរូប​​ក្នុង​​កម្មវិធី Canon Photomarathon ឆ្នាំ២០១៦

  • 2016-10-20 17:23:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Canon Photomarathon ដែល​ជា​ព្រឹត្តិការណ៍​ថតរូបធំ​បំផុត​ប្រចាំ​ឆ្នាំ​របស់​ក្រុមហ៊ុន Canon នៅ​ប្រទេស​កម្ពុជា​បាន​ប្រព្រឹត្តិ​ឡើងរ​យៈពេល​ពេញ​មួយ​ថ្ងៃទី​​៩​ ខែ​តុលា​ ឆ្នាំ​២០១៦ ដោយ​មាន​បេក្ខជន​ជាង​១២០០​នាក់​មក​ពី​គ្រប់​ស្រទាប់​វណ្ណៈ​ចូលរួម​ ក្នុង​គោល​បំណង​តែ​មួយ​ គឺ​ការ​ថត​រូប​ឲ្យ​បាន​ល្អ​ឥតខ្ចោះដើម្បី​ទទួល​ជ័យជន្នះ។​

 

ជាទូទៅ​ ក្នុង​ព្រឹត្តិការណ៍ Canon Photomarathon នៅ​ទូទាំង​អាស៊ី បេក្ខជន​ត្រូវ​បាន​ផ្តល់​ប្រធានបទ​ថតរូប​បី ដែល​ប្រធានបទ​នីមួយៗ​មាន​រយៈពេល​កំណត់​៣​ម៉ោង។ បេក្ខជន​ត្រូ​វប្រើ​គំនិត​ច្នៃប្រឌិត​របស់​ខ្លួន​ក្នុង​ការ​ថត ​ធ្វើ​យ៉ាង​ណា​ឲ្យ​រូប​ដែល​ថត​បាន​ប្រកប​ដោយ​គុណភាព​ខ្ពស់។ ចំពោះ​ប្រធានបទ Canon Photomarathon កម្ពុជា​ឆ្នាំ​នេះ​ រួមមាន៖ «ជីវិតរីករាយ» , «ភាពស្រស់ស្រាយ» និង «តន្ត្រីនិងជីវិត» ។

 

 

អ្នក​ឈ្នះ​ក្នុង​ឆ្នាំ ២០១៦ៈ សម្រាប់​ព័ត៌មាន​អំពី​អ្នក​ឈ្នះ បាន​ប្រកាស​លើ​ទំព័រ​ហ្វេសប៊ុក​ក្រុមហ៊ុន i-Qlick ចាប់​ពីថ្ងៃទី១០ ខែ​តុលា ឆ្នាំ​២០១៦។ ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ​អាច​ទាក់​ទង​លោកស្រី ឈាវ​ សុវណ្ណនី តាម​លេខ​ទូរស័ព្ទ៖ 016 852 566 ឬ 078 582 700 សម្រាប់​ការ​សាកសួរ​ព័ត៌មាន​លម្អិត ការសម្ភាស​ និងឯកសារ​ផ្សេងៗ​អំពី​អ្នក​ឈ្នះ។

 

 

 

មតិ​ឆ្លើយ​តប​របស់​គណៈកម្មការៈ លោក ថៃ វណ្ណថា (Jerry Thai)​ ដែល​ជា​គណៈ​វិនិឆ្ឆ័យ​លើ Open Category បាន​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន i-Qlick តែង​បង្កើត​កម្មវិធី Canon PhotoMarathon នេះ​ឡើង​រាល់​ឆ្នាំ ក្នុង​គោល​បំណង​ជួយ​ជំរុញ​ឲ្យ​គុណភាព​ថតរូប​កាន់​តែប្រសើរ។ ជាក់​ស្ដែង​ឆ្នាំ​នេះ​ រូបថត​ច្រើន​ជាង​ ៥០% សុទ្ធ​តែ​បង្ហាញ​ពី​ការ​ច្នៃ​ប្រឌិត​ខ្ពស់​ក្នុង​ការ​ថត ដែល​មាន​ការ​លំបាក​ក្នុង​ការ​ជ្រើសរើស​យ៉ាង​ខ្លាំង។ ពួក​យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ គុណភាព​ថតរូប​នឹង​កាន់​តែ​រីក​ចម្រើន​ទៅ​មុខ​បន្ត​ទៀត។

 

យោបល់​​គណៈកម្មការៈ លោក ផាន​ ភារិទ្ធ (Miller) ជា​គណៈ​វិនិច្ឆ័យ:​លើ Student Category បាន​ឲ្យដឹង​ថា​ ការ​អនុញ្ញាត​ឲ្យ​អ្នកថត​រូប​វ័យ​ក្មេង​កម្ពុជា​ចូលរួម​ គឺ​ជា​ការ​លើក​ទឹក​ចិត្ត​មួយ​យ៉ាង​សំខាន់។ ការ​ប្រកួត​នេះ​ប្រៀប​ដូច​ជា​ការ​ដុះខាត់​សមត្ថភាព​របស់​គេ​ឲ្យ​ខ្លាំង ។ លោកថា​វាជា​ការ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​សម្រេច​គោលដៅ​ទៅ​អនាគត​របស់​ពួកគេ។​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​ម៉ាស៊ីន​ថត​ជួយ​ជំរុញ​ឲ្យ​មនុស្ស​ជាច្រើន​អាច​ថតរូប​បាន​ងាយ​ស្រួល​ជាង​មុន។​ យើង​សង្ឃឹម​ថា​ទំនោរ​នៃ​ការ​ថតរូប​របស់​យុវជន​ក្មេងៗ​នេះ​នឹង​កាន់​តែ​កើន​ឡើង​នៅ​ពេល​អនាគត។ បញ្ជី​ឈ្មោះ​អ្នក​ចូលរួម​ឆ្នាំនេះ​ត្រូវ​បាន​សម្រេច​យ៉ាង​ម៉ត់ចត់​បន្ទាប់​ពី​ការ​ប្រជុំ​របស់​គណៈកម្មការ។ យើង​រីករាយ​ដោយ​ឃើញ​អ្នក​ចូលរួម​ប្រកាន់​ខ្ជាប់​ទៅ​នឹង​ប្រធានបទ ដែល​យើង​ដាក់​ឲ្យ។

 

យោបល់​​នាយកគ្រប់គ្រងៈ លោក Andy Lee នាយក​របស់​ក្រុមហ៊ុន i-Qlickប្រចាំ​ប្រទេស​កម្ពុជា​បាន​សម្តែង​សេចក្តី​រីករាយ​ថា៖ «យើង​ជឿជាក់​យ៉ាង​មុតមាំ​ក្នុង​ការ​លើក​កម្ពស់​ការ​ថតរូប​នៅ​កម្ពុជា​ដែល​កំពុង​រីក​ចម្រើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។ យើង​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​នាំ​យក​អ្នក​ដែល​មាន​ចំណូល​ចិត្ត​ថតរូប​ដូច​គ្នា​រួម​ជា​ធ្លុង​មួយ។ កម្មវិធី Canon PhotoMarathon មួយ​នេះ​គឺ​ជា​តំណាង​នៃ​ការ​ប្រកួត​ប្រជែង​រូបថត​ផ្សាយ​បន្ត​ផ្ទាល់​មួយ​ដែល​មនុស្ស​មក​ពី​គ្រប់​ស្រទាប់​វណ្ណៈ​ទាំងអស់​យក​កាមេរ៉ា​របស់​ពួកគេ​ធ្វើ​ជា​ការ​តំណាង​ពិត​នៃ​វិញ្ញាណ​ខ្មែរ! »។

 

យោបល់​​ភ្ញៀវកិត្តិយសៈ កញ្ញា Noriko Gunji ប្រធាន​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Canon Singapore Pte Ltd បាន​ថ្លែង​ក្នុង​សុន្ទរកថា​បើក​ថា៖ «កម្មវិធី Canon PhotoMarathon ជា​តំណាង​ឱ្យ​ផ្នែក​មួយ​នៃ​ការ​ប្រកួត​ប្រជែង​ថតរូប ផ្សាយ​បន្ត​ផ្ទាល់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ អ្នក​ចូលរួម​ត្រូវ​ខ្នះ​ខ្នែង​ ដើម្បី​បញ្ចប់​ប្រធានបទ​ទាំងបី ដោយ​ត្រូវ​ស៊ូទ្រាំ​ជាមួយ​អាកាសធាតុ និង​ស្ថានភាព​ចរាចរណ៍ ដើម្បី​ផ្ដិត​យក រូបថត​ស្រស់ស្អាត​ឲ្យ​ត្រូវ​នឹង​ប្រធានបទ​ផ្តល់​ឱ្យ។ អ្នក​ចូលរួម​ទាំងអស់​សុទ្ធ​តែ​ជា​អ្នក​ស្រឡាញ់​សិល្បៈ​នៃ​ការ​ថតរូប ហើយ​ខ្ញុំ​មាន​ជំនឿ​ថា​ កម្មវិធី​នេះ​នឹង​ក្លាយ​ជា​ការ​បំផុស​គំនិត​ដ៏​សំខាន់​មួយ។​ បច្ចុប្បន្ន​នេះ អ្នក​ដែល​ចូលចិត្ត​សិល្បៈ​ថតរូប​អាច​មាន​ឱកាស​ច្រើន​ក្នុង​ការ​ជួប​ជាមួយ​អ្នក​ដែល​មាន​ចំណង់​ចំណូល​ចិត្ត​ស្រដៀង​គ្នា​ផ្សេង​ទៀត។ ខ្ញុំ​សង្ឃឹម​ថា​ពួកគេ​នឹង​យក​ឱកាស​នេះ​ដើម្បី​ចែក​រំលែក​ជាមួយ​គ្នា​នូវ​បច្ចេកទេស​របស់​ពួកគេ បង្កើន​មិត្តភាព​ថ្មី និង​សំខាន់​បំផុត​គឺ​មាន​ភាព​សប្បាយ​រីករាយ»។

 

ម្ចាស់ឧបត្ថម្ភ​កម្មវិធី​ប្រកួត​ថតរូប Canon PhotoMarathon ប្រចាំ​កម្ពុជា ឆ្នាំ 2016 Canon PhotoMarathon កម្ពុជាឆ្នាំ 2016 ត្រូវ​បាន​រៀបចំ​ដោយ​ក្រុមហ៊ុន i-Qlick និង​គាំទ្រ​ដោយ​ក្រុមហ៊ុន Canon ។ ដៃគូ​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ជា​ផ្លូវការ​នៅ​ឆ្នាំនេះ​គឺ​ក្រុមហ៊ុន Smart ។ ម្ចាស់​ឧបត្ថម្ភធំ (Gold) គឺ​មាន​ក្រុមហ៊ុន​ទូរស័ព្ទ Acer, Super Coffee, ក្រុមហ៊ុន​ធានា​រ៉ាប់រង Forte, រមណីយដ្ឋាន Vikirirom Pine Resort និង Advance Photo System Limited។ ដៃគូ​សហការ​ឧបត្ថម្ភ (Silver) រោង​ភាពយន្ត Platinum Cinplex និង Sunny Coco។ សហការ​ឧបត្ថម្ភ​បន្ទាប់​(Broze) មាន Krispy Kreme, Police Body Size, ភេសជ្ជៈ Olatte, ទឹក​បរិសុទ្ធ EuroTech និង រោង​ភាពយន្ត Legend Cinema ។​ ដៃគូ​សហការ​ផ្សព្វផ្សាយ​ព័ត៌មាន​រួមមាន Sabay និង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍។

 

រង្វាន់ធំ - ដំណើរកម្សាន្តថតរូប Canon Photo Clinic នៅប្រទេសជប៉ុន ម្នាក់​ក្នុង​ចំណោម​អ្នក​ឈ្នះ​ទាំង​១៨​រូនឹង​ត្រូវ​បាន​ជ្រើស​រើស ដើម្បី​ចូលរួម​ក្នុង​ដំណើរ​ទស្សន​កិច្ច​ទៅ​ប្រទេស​ជប៉ុន ចំនួន​៨​យប់​៩ថ្ងៃ ជាមួយ​អ្នក​ឈ្នះផ្សេងៗ​ទៀត​មក​ពី​ជុំវិញ​តំបន់​អាស៊ី ដែលគិតជាទឹកប្រាក់ប្រមាណ៥០០០ដុល្លារ។

 

អ្នក​ឈ្នះ​រង្វាន់​ធំ នឹង​ត្រូវ​ជ្រើសរើស​ដោយ​ក្រុមហ៊ុន Canon នៅ​សិង្ហបុរី ផ្អែក​លើ​បណ្ដុំ​រូបភាព​ដែល​អ្នក​ឈ្នះ​ទាំង​១៨​រូប​បាន​ថត និង​ផ្ញើ​ឲ្យ ក្នុង​អំឡុង​ពេល​បណ្ដុះបណ្ដាល​ថត​រូប​ក្នុង​កម្មវិធី​រូប​ថត​អង្គរ (Angkor Photo Festival) នៅ​ខេត្ត​សៀមរាប។

 

ចំណាត់​ថ្នាក់​រូបថត​ដែ​លមាន​អ្នក​ចូលចិត្ត​ច្រើន​បំផុត រូបភាព​ដែល​ទទួល​បាន​ជយ​លាភី​ទាំងអស់ ពី​ប្រធានបទ​ទូទៅ (Open Category) និង​ប្រធានបទ​សម្រាប់​សិស្ស (Student Category) នឹង​ត្រូវ​បាន​ដាក់​បង្ហោះ​នៅ​លើ​ទំព័រហ្វេសប៊ុក​របស់​ក្រុមហ៊ុន i-Qlick: www.facebook.com/iQlickCambodia សម្រាប់​ការ​បោះឆ្នោត​ជា​សាធារណៈ ចាប់ពី​ថ្ងៃទី១០ ខែតុលា ដល់​ថ្ងៃទី​១៦ ខែ​តុលា ឆ្នាំ២០១៦។ រូបភាព​ដែល​មាន​ចំនួន Like ច្រើន​បំផុត​នៃ ការ​​បោះឆ្នោត​នឹង​ទទួល​ជយលាភី ហើយ​អ្នកឈ្នះ​នឹង​ទទួល​ប័ណ្ណ​ទិញ​ទំនិញ​ពី​ក្រុមហ៊ុន i-Qlick ដែល​មាន​តម្លៃ១០០​ដុល្លារ​អាមេរិក។

 

លក្ខណៈពិសេស នៅ​លើ​ប្រតិទិន​ប្រចាំ​ឆ្នាំ​របស់​ក្រុមហ៊ុន​ធានា​រ៉ាប់រង Forte ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ជ័យ​លាភី​ទាំងអស់ និង​លើក​ស្ទួយ​វិស័យ​ថតរូប​នេះ ម្ចាស់​ឧបត្ថម្ភ​ធំ (Gold) គឺ​ក្រុមហ៊ុន​ធានា​រ៉ាប់រង Forte នឹង​ជ្រើស​រើស​យករូប​១២​សន្លឹក ពី​រូបថត​ទទួល​បាន​ជយ​លាភី​ទាំង​អស់ មក​ដាក់​នៅ​ក្នុង​ប្រតិទិន​ថ្មី​របស់​ពួក​គេ​ប្រចាំ​ឆ្នាំ២០១៧។

 

ក្រុមហ៊ុន Smart ក្នុង​យុទ្ធនាការ​នា​នៅ​ពេល​អនាគត ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត ក្រុមហ៊ុន Smart Axiata ដែល​ជា​ដៃ​គូរ​បស់​កម្មវិធី Canon PhotoMarathon ឆ្នាំ២០១៦​ បាន​និង​កំពុង​សម្លឹង​រក​មើល​បេក្ខជន​ជយ​លាភី​នៅ​ឆ្នាំនេះ។ អ្នក​ចូលរួម​ទាំង​អស់ នឹង​មាន​ការ​ភ្ញាក់​ផ្អើល សម្រាប់​យុទ្ធនាការ​ស្វែងរ​ក​នេះ នា​ពេល​អនាគត៕

 

សំរាប់ព័ត៌មានបន្ថែមសូមចូលទៅគេហទំព័រ www.i-qlick.com​​​ Rទាក់ទង៖ ឈ្មោះKevin Chua នាយកទីផ្សារផ្នែកផ្សព្វផ្សាយ ទូរស័ព្ទ+855 (0)1583 9150 អ៊ីម៉ែល+855 (0)1583 9150

 

ឈ្មោះឈាវ សុវណ្ណនី បុគ្គលិកជំនាញទីផ្សារផ្នែកផ្សព្វផ្សាយ ទូរស័ព្ទ+855 (0)1685 2566 អ៊ីម៉ែលmktg11@i-qlick.com

 

អត្ថបទៈ ដៃគូសហការ