​​​HP ​បញ្ចេញ​វីដេអូ​ Preview ​​នៃ​ Smartwatch ​របស់​ខ្លួន​មាន​មុខងារ​ Facebook

  • 2014-11-04 23:34:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន​បច្ចេកវិទ្យា ​HP ​មិន​នៅ​ស្ងៀម​មើល​ក្រុមហ៊ុន​ធំៗ​បង្អួត​នាឡិកា​ឆ្លាតវៃ​​ដោយ​មិន​ធ្វើ​អ្វី​សោះ​នោះ​ទេ។ ​ពេល​នេះ​ក្រុមហ៊ុន​នេះ​ ​បាន​បញ្ចេញ​ការ​រចនា​ ​Smartwatch ​របស់​ខ្លួន​ដែល​ទាំង​ស្អាត ​​និង​ទាន់​សម័យ ​ព្រម​ទាំង​បំពាក់​​​មុខងារ​ Facebook ​​ដែល​ Smartwatch ​ផ្សេង​គ្មាន​ទៀត​ផង។

 

​វីដេអូ ​Preview ​របស់​ MB Chronowing Smartwatch ​ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​រចនា​ម៉ូដ​ Fashion ​ល្បី​ឈ្មោះ​គឺ​លោក Michael Bastian ​​​ក្រោយ​អ្នក​ច្នៃ​ម៉ូដ​ល្បី​រូប​នេះ​ចាប់​ដៃ​ជាមួយ​ HP ​ដើម្បី​ផលិត​ Smartwatch ​​ដែល​មិន​ត្រឹម​តែ​ផ្ដល់​មុខងារ​ល្អៗ​ ​តែ​ក៏​​បង្កើន​សោភណភាព​ Fashion ​ថែម​មួយ​កម្រិត​ទៀត​ដល់​បុរសៗ។

 

​បើ​ទោះ​ជា​មិន​មាន​ Touchscreen ​ដូច​ Moto 360 ​​ក៏​ Smartwatch ​ថ្មី​មាន​មុខងារ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាច្រើន​ដូចជា​ ​អាច​ទទួល​ដំណឹង​លើ​​ Facebook ​​លទ្ធផល​​កីឡា ​​ការ​ព្យាករណ៍​អាកាសធាតុ ​​និង​សារ​អ៊ីមែល​ជា​ដើម។

 

ចង់​ដឹង​ថា ​រូបរាង​របស់​វា​ស្អាត ​និង​ទាន់​សម័យ​យ៉ាង​ណា​ សូម​មើល​វីដេអូ៖

 

ប្រែ​សម្រួល៖ ​សីហា ប្រភព៖​ mashable