មុន​សន្លប់​និយាយ​អង់គ្លេស ពេល​ភ្ញាក់​វិញ​​​និយាយ​​អេស្ប៉ាញ ឡើង​រិល

  • 2016-10-25 14:57:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ជំទង់ វ័យ​១៦​ឆ្នាំ​ម្នាក់ មាន​ឈ្មោះ​ថា Nsemoh បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​រូប​គេ​ក្រោក​ពី​សន្លប់ ចេះ​និយាយ​ភាសា​អេស្ប៉ាញ យ៉ាង​ស្ទាត់​ជំនាញ ដូច​ជន​ជាតិ​ដើម​អីចឹង។

 

Nsemoh

 

Nsemoh ដែល​ជា​សិស្ស​វិទ្យាល័យ បាន​សន្លប់​បាត់​ស្មារតី កាល​ពី​ខែ​មុន បន្ទាប់​ពី​មាន​កីឡាករ​ម្នាក់ ទាត់​ត្រូវ​ក្បាល​របស់​គេ ក្នុង​អំឡុង​ពេល​ប្រកួត​បាល់​ទាត់​មួយ។ នៅ​ពេល​ដែល Nsemoh ភ្ញាក់​ឡើង រូប​គេ​ក៏​ចេះ​និយាយ​ភាសា​អេស្ប៉ាញ​ឡើង​រិល​តែ​ម្តង។

 

ក្រុម​គ្រួសារ​របស់ Nsemoh បាន​និយាយ​ថា មុន​ពេល​មាន​រឿង​ហេតុ​នោះ រូប​គេ​អាច​និយាយ​ភាសា​អេស្ប៉ាញ​បាន​តិចៗ​ប៉ុណ្ណោះ ហើយ​មិន​ដែល​និយាយ​យ៉ាង​ស្ទាត់​ជំនាញ​បែប​នេះ​ឡើយ រហូត​ដល់​ភ្ញាក់​ពី​សន្លប់​វិញ ស្រាប់​តែ​បែប​នេះ​តែ​ម្តង។

 

យ៉ាងណាមិញ ភាព​ស្ទាត់​ជំនាញ ក្នុង​ការ​និយាយ​ភាសា​អេស្ប៉ាញ របស់ Nsemoh បាន​ចាប់​ផ្ដើម​បាត់​ទៅ​វិញ​បន្តិច​ម្ដងៗ ខណៈ​ភាសា​អង់គ្លេស ដែល​ជា​ភាសា​ដើម​របស់​គេ បាន​ត្រលប់​មក​វិញ។

 

គួរ​បញ្ជាក់​ផង​ដែរ​ថា អាការ​បែប​នេះ ត្រូវ​បាន​គេ​ហៅ​ថា «អាការ​បញ្ចេញ​សម្លេង​បរទេស» (Foreign Accent Syndrome) ដោយ​វា​គឺ​ជា​អាការ​ដ៏​កម្រ​បំផុត​មួយ ធ្វើ​ឲ្យ​ខួរ​ក្បាល​ដែល​រង​របួស ផ្លាស់​ប្ដូរ​បែប​បទ​នៃ​ការ​និយាយ​របស់​មនុស្ស ទៅ​ជា​ភាសា​ផ្សេង​មួយ។ ករណី​ដំបូង​គេ​បង្អស់ ត្រូវ​បាន​គេ​រាយការណ៍ នៅ​ក្នុង​ឆ្នាំ​១៩៤១៕

 

ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ CNN

អត្ថបទថ្មី