ហុងដាឌ្រីម ០១៧ ធ្លាក់ថ្លៃប្រមាណជាង ២០០ ដុល្លារ
- 2016-10-31 14:28:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហុងដាឌ្រីម ០១៧ ធ្លាក់ថ្លៃប្រមាណជាង ២០០ ដុល្លារ
ចន្លោះមិនឃើញ
ហុងដាឌ្រីម ០១៧ ដែលបានបង្ហាញវត្តមានលើទីផ្សារក្នុងស្រុកប្រហែលជាងមួយសប្តាហ៍ បានធ្លាក់ថ្លៃប្រមាណខ្ទង់ជាង ២០០ ដុល្លារ។
ម្ចាស់ហាងលក់ម៉ូតូមួយកន្លែងនៅម្តុំគិរីរម្យ បញ្ញាក់ថា ឌ្រីម ០១៧ នៅហាងលោកតម្លៃនៅសល់ប្រហែល ១ ៩០០ ដុល្លារ បើធៀបនឹងថ្ងៃដាក់លក់ដំបូងប្រមាណ ២ ១៥០ ដុល្លារ។
ម្ចាស់ហាងរូបនេះឲ្យដឹងទៀតថា បើគិតពីសន្ទុះការចាប់អារម្មណ៍ហុងដាឌ្រីមស៊េរី ០១៧ ដាក់លក់ប៉ុន្មានថ្ងៃដំបូង ហាក់នៅចាញ់ឌ្រីម ០១៦ កាលពីឆ្នាំមុន។ កាលពីឆ្នាំមុន លោកថាឌ្រីម ០១៦ ដាក់លក់ថ្ងៃដំបូង មានអ្នកចាប់អារម្មណ៍ខ្លាំងរហូតដាច់ស្តុកឯណោះ។
ហុងដាឌ្រីម ០១៧ នេះបានបំពាក់កម្លាំងម៉ាស៊ីន ១២៥ សេសេនេះ មានកុងតាក់ភ្លើង សាក់ស៊ី កុងតាក់បញ្ឆេះ និងតួខ្លួនមិនខុសពីស៊េរីមុនប៉ុន្មានឡើយ។
ផ្លាក ក Dream មានគម្របការពារមួយជាន់ទៀត មិនឲ្យផ្លាតពន្លឺខ្លាំង មានបំពាក់ភ្លើងចង្កៀងមុខប្រភេទ LED និងមានអំពូលតូចៗប្រាំគ្រាប់ជាប្រភេទអំពូលភ្លឺពេលថ្ងៃ DRL (Daytime Running Light) ដែលធ្វើឲ្យអ្នកបើកបរអាចមើលឃើញគ្នាពីចម្ងាយជាវិធីអាចជួយកាត់បន្ថយគ្រោះថ្នាក់មួយដ៏ល្អបំផុត ដូចជាការបើកបរក្នុងពេលបញ្ច្រាសទិសគ្នា ពេលមានធូលីដីហុយខ្លាំង ពេលចុះអ័ព្ទ ពេលមានផ្សែង ពេលភ្លៀងធ្លាក់ ឬពេលមេឃងងឹត៕
អត្ថបទ៖ ប៉ែត ផាន់និត