Mourinho ​ដាក់​ពិន័យ​ Schweinsteiger ​មិន​ឲ្យ​លេង​​ទាំង​ឈុត​យុវជន​ទៀត

  • 2016-10-31 16:40:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jose Mourinho ​អ្នកចាត់ការ​ក្រុម​បិសាច​ក្រហម​ Manchester United ​បាន​​​ហាម​មិន​ឲ្យ​ខ្សែ​បម្រើ​​អាល្លឺម៉ង់​ Bastian Schweinsteiger ​ចូល​លេង​​នៅ​ក្រុម​ឈុត​បម្រុង​ (Man Utd Reserves) ​​ថែម​ទៀត​ បន្ទាប់​ពី​ដក​កីឡាករ​រូប​នេះ​ ចេញ​ពី​ឈុត​ធំ​រួច​មក​ហើយ។

 

Jose Mourinho ​អ្នកចាត់ការ​ក្រុម​​ Manchester United

 

អ្នកចាត់ការ​​រហស្សនាម "Special One” ​បាន​ដក​​ឈ្មោះ​កីឡាករ​វ័យ​៣២​ឆ្នាំ​រូប​នេះ​ ចេញ​ពី​ឈុត​ធំ​ Man Utd ដោយ​លើក​ហេតុផល​ថា វីរបុរស​ជម្រើស​ជាតិ​អាល្លឺម៉ង់​រូប​នេះ​ មិន​ស្ថិត​ក្នុង​គម្រោង​របស់​លោក​នោះ​ទេ។ ទោះ​ជា​​មិន​បាន​លេង​ឈុត​ធំ​ Schweinsteiger ​ក៏​សង្ឃឹម​ថា​ ខ្លួន​នឹង​អាច​លេង​នៅ​ឈុត​ U-23 ឬ​ឈុត​យុវជន​ខ្លះ ដើម្បី​បន្ត​បង្ហាញ​ទម្រង់​លេង​ មុន​ពេល​រក​ក្លឹប​ថ្មី​បាន។

 

បើ​តាម​ Sunday People ​​បាន​ឲ្យ​ដឹង​ថា គ្រូ​បង្វឹក​​ឈុត​យុវជន​ Man Utd លោក​ Warren Joyce ​ចង់​បាន​ Schweinsteiger លេង​ឲ្យ​ក្រុម​បិសាច​ក្រហម​ U-23 Premier League ប៉ុន្តែ​ត្រូវ​អ្នកចាត់ការ​ Mourinho ​បដិសេធ​ថា ​​ខ្សែ​បម្រើ​រូប​នេះ​ នឹង​​មិន​អនុញ្ញាត​ឲ្យ​ចូល​លេង​គ្រប់​​ឈុត​​​ទាំង​អស់​របស់​​ក្រុម​ Man Utd ​​ហើយ​រូប​គេ​មាន​សិទ្ធិ​ត្រឹម​តែ​ហ្វឹកហាត់​ប៉ុណ្ណោះ៕

 

Schweinsteiger ខ្សែ​បម្រើ​ក្រុម Man Utd

 

 

ប្រែ​សម្រួល៖ វិន​ ជីវ័ន្ត ប្រភព៖ Goal

អត្ថបទថ្មី