យេយេ និយាយរឿង​អ្វី​ខ្លះ​ពាក់ព័ន្ធ​ G-Devith

  • 2016-11-03 14:11:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តា​រា​សម្តែង​ភេទទី៣ យេយេ បាន​ប្រាប់​ឲ្យ​ដឹង​ថា រូប​គេ​ពិត​ជា​ស្រឡាញ់​ពេញ​ចិត្ត​តារាចម្រៀង​ ងួន​ ចាន់ដេវីត ខ្លាំង​ណាស់​​ ព្រោះ​​តារា​ចម្រៀង​រូប​នេះ​​ស្រស់​សង្ហារ​ហើយ​ថែម​ទាំង​រួសរាយ​ទៀត​។

 

 

“ច៎ាស​​បង​ខ្ញុំ​ស្រឡាញ់​គាំទ្រ​ ដេវីត ដោយសារ​តែ​គាត់​ជា​តារា​ចម្រៀង​ម្នាក់​ដែល​មិន​មាន​ឬកពារ​ឆ្មើង​ឆ្មៃ​ តែង​តែ​បង្ហាញស្នាម​ញញឹម​ដាក់​​អ្នក​គាំ​ទ្រ​ជា​និច្ចបង​ ហើយ​អ្វី​ដែល​ពិសេស​ជាង​ហ្នឹង​ទៅ​ទៀត​នោះ​គឺ​គាត់(ដេវីត)​មាន​បទ​ចម្រៀង​ Original Song ច្រៀង​ដោយខ្លួន​ឯង​មិន​បាន​ចំលង​ពី​ប្រទេស​ជិត​ខាង​"។ យេយេ ថ្លែង​។

 

ភេទ​ទី៣​វ័យ​២៤​ឆ្នាំ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា​ រូប​នាង​ស្រឡាញ់គាំ​ទ្រ​​ ដេវីត នេះ​មិន​បាន​គិត​ក្នុង​ន័យ​ស្នេហា​នោះ​ទេ​ គឺ​ក្នុង​នាម​ជា​Fan ម្នាក់​តែ​ប៉ុណ្ណោះ។​នាង​បន្តថា​ "បើ​និយាយ​ពី​រឿង​ស្នេហា​វិញ​ខ្ញុំ​មិន​ដែល​ខ្វល់​ទេបង​ព្រោះ​គ្មាន​បុរស​ណា​គេ​មក​ស្រឡាញ់​ភេទ​ទី៣​ ដូច​ជា​យើង​នេះ​ស្មោះ​នោះ​ទេ​ នេះ​ជាការពិត​ណា​បង​"។

 

 

ការ​លើក​ឡើង​របស់​ យេយេ គឺ​ស្រប​ពេល​ដែល​​បាន​ជួប​ ដេវីត​ នៅ​ក្នុង​កម្ម​វិធី​មួយ​ដោយ​ផ្ទាល់​ទើប​ដឹង​ថា​ ដេវីត​ ជា​តារា​ចម្រៀង​ម្នាក់​ដែល​គួរឲ្យ​ស្រឡាញ់​ទាំង​ការ​និយាយ​ស្តី​ និង​ចរិក​ឬកពារ​៕

 

អត្ថបទ​៖ ឆុង ស៊ីណាន​​​​