អធិរាជ​បេះដូង (ភាគទី២៥)

  • 2016-11-07 13:30:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាគទី២៥

«​ម៉ោះ បង​ជួយ​លាប ទៅ​សម្រាក​ទៅ​!» ​សូ​ត្រា​និយាយ​ផង​លាត់​ដៃ​អាវ​ ហើយ​អង្គុយ​ក្បែរ​នាង តែ​ដា​ណែន​បដិសេធ៖ «​ខ្ញុំ​ចង់​ធ្វើ​ខ្លួនឯង​!» ​នាង​និយាយ​ ហើយ​គេ​នៅ​តែ​លូកដៃ​មក​ទាញ​យក​ជក់​ទៅ ហើយ​ដៃ​ម្ខាង​ទៀត​ទាញ​ធុង​ថ្នាំ​ពី​នាង។ «​ទៅ​សម្រាក​!» ​គេ​និយាយ​តិចៗ ធ្វើ​ឱ្យ​នាង​ក្ដៅ​ចិត្ត​ងើបឡើង​សន្សឹមៗ​សម្លឹង​រាងកាយ​និពន្ធ​នាយក​ដែល អង្គុយ​លាបថ្នាំ​ហាក់​មិន​នឹងនរ​។​ ​ឃើញ​គេ​នាង​នឹកឃើញ​ជានិច្ច​ដល់​ដា​មិកា មនុស្ស​ស្រី​ដែល​ឮ​តែ​ឈ្មោះ​ក៏​ឈឺចិត្ត។

 

«​ខ្ញុំ​ចង់​លាប​ជាមួយ​ម៉ា​ឌី!» ​នាង​ថា​តិចៗ​ទាំង​ចិត្ត​ខឹង​ចង្អៀត ធ្វើ​ឱ្យ​សូ​ត្រា​ទប់​ដៃ​លែង​ធ្វើ​ចលនា។ ​មិន​ឈប់​ត្រង់​ណេះ ដា​ណែន បណ្ដេញ​គេ​បន្ថែម​៖ «​ហើយ​ចង់​លាប​តែ​ពីរ​នាក់​! អត់​ចង់​មាន​អ្នក​រំខាន​!» ​សូ​ត្រា​បោះ​ជក់​ទៅ​ក្នុង​ធុង​។​ ​និពន្ធ​នាយក​ក្រោក​ឡើង​មក​យឺតៗ ​ហើយ​ក្រឡេក​មើល​មក​ម៉ា​ឌី​ មុន​មើល​ទៅ​នាង​ដែល​ឈរ​ក្រពាត់​ដៃ។ ​ដា​ណែន​ខឹង​គេ​សម​ណាស់​ ព្រោះ​គេ​បាន​ដកហូត​យក​ឯកសារ​របស់​នាង ​ថែម​ទាំង​បំផ្លាញ​ទឹកចិត្ត​ស្នេហា​របស់​នាង​ដោយ​ចំហ ប៉ុន្តែ​សូ​ត្រា​គិត​ថា វា​ប្រសើរ​ជាង​ដែល​មក​និយាយ​កុហក​នាង​ដែរ​។​

 

​ដែល​គេ​បារម្ភ​នឹង​ស្រី​ម្នាក់​នេះ ព្រោះ​គេ​ដឹង​ពី​ចរិត​បើកទូលាយ ​ងាយ​ទុកចិត្ត​មនុស្ស​ដែល​អាច​នាំ​គ្រោះថ្នាក់ មក​ឱ្យ​នាង​បាន ​ដូច្នេះ​ទើប​គេ​ក្រោក​ពី​គ្រែ​ទាំង​ព្រលឹម​ចោល​ដា​មិកា​ឆ្ពោះ​មក​កាន់​ទី​នេះ​តែ​ម្ដង។ «​បង​មក​ចង់​បកស្រាយ​ចង់​ឱ្យ​យើង​ឈប់​ខឹង​!» ​គេ​និយាយ​តិចៗ​ទៅ​កាន់​នាង ហើយ​ជា​ការ​ប្រឈម​ត្រង់ៗ​តាម​ចរិត​ពី​ដើម​រៀង​មក​របស់​គេ​។​ ​ឮ​ដូច្នេះ​ម៉ាឌី​បែរ​ខ្នង​ដើរ​ចេញ។ ​ទោះ​យ៉ាង​ណា ក្នុង​ភ្នែក​កំលោះ​បាត់ដំបង សូ​ត្រា​និង​ដា​ណែន គឺ​ជា​មិត្ត​ចាស់​ដែល​មាន​ចំណង​ទំនាក់ទំនង​មាំទាំ​ជា​យូរ​មក​ហើយ​។​ ​គេ​ដឹង​ថា​ដា​ណែន​បាន​កើតទុក្ខ ពេញ​មួយ​យប់ ចំណែក​ពេល​នេះ​សូ​ត្រា​មក​បកស្រាយ​ពន្យល់​គឺជា​រឿង​ល្អ។

 

ចុច​អាន​បន្ត...

 

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ