នុះ! iPhone 7/7 Plus ធ្លាក់​ថ្លៃ​ប្រមាណ ១០០ ដុល្លារ

  • 2016-11-10 02:46:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ចុង​ខែ​តុលា​កន្លង​ទៅ iPhone 7/7 Plus បាន​ធ្លាក់​ថ្លៃ ១០០ ដុល្លារ ឯ​សប្ដាហ៍​ទី ២ ខែ​វិច្ឆិកា​នេះ​តម្លៃ​ស្មាតហ្វូន​នេះ​នៅ​បន្ត​ធ្លាក់​ប្រមាណ ១០០ ដុល្លារ​ទៀត តាម​បណ្ដា​ហាង​ទូរសព្ទ​ធំៗ​នៅ​ភ្នំពេញ។

ចំពោះ iPhone 7 តម្លៃ​បច្ចុប្បន្ន​នៅ​សល់​ប្រហែល ៧២០, ៨០០ និង ៨៦០ ដុល្លារ តាម​ទំហំ​មេម៉ូរី​ធៀប​នឹង​តម្លៃ​ពី​មុន ៧៦០, ៨៦០ និង ៩៥០ ដុល្លារ។

ដោយ​ឡែក​សម្រាប់ iPhone 7 Plus តម្លៃ​បច្ចុប្បន្ន​ប្រមាណ ៩០០, ១ ០០០ និង ១ ១៤០ ដុល្លារ ធៀប​នឹង​សប្ដាហ៍​មុន ៩៧០, ១ ១០០ និង ១ ១៦០ ដុល្លារ។

បើ​ធៀប​តម្លៃ​បច្ចុប្បន្ន​និង​តម្លៃ​ចេញ​លក់​លើ​ទីផ្សារ​កម្ពុជា​តាំង​ពី​ថ្ងៃ ១៦ កញ្ញា​កន្លង​ទៅ iPhone 7 (256GB) បាន​ធ្លាក់​ថ្លៃ​ប្រមាណ​ជាង ៥០០ ដុល្លារ ឯ iPhone 7 Plus (256GB) ធ្លាក់​ថ្លៃ​ជាង ៦០០ ដុល្លារ។

Sabay នឹង​ផ្តល់​ព័ត៌មាន​បន្ថែម​ពី​តម្លៃ iPhone ស៊េរី​ថ្មី​ទាំង​ពីរ បើ​សិន​មាន​ការ​ប្រែប្រួល​តម្លៃ​ក្រោយ​ពិធីបុណ្យ​អុំទូក៕

អត្ថបទ៖ ផាន់និត

អត្ថបទថ្មី