សង្ឃល្បីនៅថៃអះអាង យ័ន្តរបស់ព្រះអង្គជួយ ត្រាំ ឈ្នះឆ្នោត
- 2016-11-13 07:50:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សង្ឃល្បីនៅថៃអះអាង យ័ន្តរបស់ព្រះអង្គជួយ ត្រាំ ឈ្នះឆ្នោត
ចន្លោះមិនឃើញ
ព្រះសង្ឃដែលធ្លាប់បានជួយក្រុមបាល់ទាត់ Leicester City ឈ្នះពាន Premier League កាលរដូវកាលមុនបានអះអាងថា លោកក៏បានរួមចំណែកជួយមហាសេដ្ឋី ដូណាល់ ត្រាំឈ្នះការបោះឆ្នោតកាលពីពេលថ្មីៗ ដោយសារយ័ន្តរបស់ព្រះអង្គ។
Abbot Thongchai Thanjiaokhun ជាសង្ឃគង់ក្នុងវត្ត Traimitr បានមានសង្ឃដីកាកាលពីថ្ងៃសុក្រថា កាលពី៧ខែមុន ភព Uranus បានប៉ះទង្គិចជាមួយផែនដី។ ហេតុនេះហើយបានតាមហោរាជឿជាក់ថា មេដឹកនាំដែលមានលក្ខណៈសម្បត្តិភ្ជាប់ជាមួយភព Uranusដូចជា ការផ្លាស់ប្ដូរ, ការច្នៃប្រឌិត, ឧត្ដមគតិនិយមនិងសេរីភាព នឹងរះក្នុងតំណែងដ៏ធំមួយ។
“Trump គឺជាមនុស្សដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងជាពិសេសលក្ខណៈសម្បត្តិ៤ខាងលើ។ គេរឹងមាំដែលដឹងនាំប្រជាជនអាមេរិកប្រមាណ៣០០លាននាក់"។ Abbot មានសង្ឃដីកា។ សង្ឃ Abbot ក៏បានបង្ហាញយ័ន្តមួយដែល ព្រះអង្គអះអាងថាជាអ្នកជួយ Trump ឈ្នះឆ្នោត។
លើយ័ន្តនោះបានសរសេរថា ៖"“President USA. Trump. Good luck. Win Win Win” ដែលមានកាលបរិច្ឆេទទី ២៩ ខែ សីហា ឆ្នាំ ២០១៦។ ព្រះតេជព្រះគុណ Abbot Thongchai Thanjiaokhun ក៏បានបន្តទៀតថា លោកបានទាយដឹងមុន ត្រាំអាចឈ្នះឆ្នោតតាំងពី៦ខែមុន៕