ប្រាសាទជប់ពលវត្តបារាយណ៍ ខេត្តតាកែវ មានមហិទ្ធិឫទ្ធិខ្លាំងមិនសូវមានអ្នកដឹង
- 2016-11-18 02:39:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រាសាទជប់ពលវត្តបារាយណ៍ ខេត្តតាកែវ មានមហិទ្ធិឫទ្ធិខ្លាំងមិនសូវមានអ្នកដឹង
ចន្លោះមិនឃើញ
ប្រាសាទជប់ពល ស្ថិតនៅវត្តបារាយណ៍ ឃុំបារាយណ៍ ស្រុកដូនកែវ មានចម្ងាយប្រមាណ ១០គីឡូម៉ែត្រស្ថិតនៅភាគឥសាន្តខេត្តតាកែវ មានប្រវត្តិសាស្ត្រ និងជំនឿប្លែកៗដែលប្រិយមិត្តជាច្រើនពុំសូវបានដឹង។
ថ្ងៃនេះ Sabay សូមនាំអារម្មណ៍ប្រិយមិត្តមកតាមដានអភូតហេតុផ្សេងៗ ដែលកើតមានឡើងលើទឹកដីដ៏ចំណាស់នេះ។
លោកតា ឈុន អូន ជាប្រធានគណៈកម្មការសាងសង់វត្តបារាយណ៍បានរៀបរាប់ប្រាប់ Sabay ថា ប្រាសាទជប់ពលមានឥទ្ធិពលខ្លាំងណាស់កាលពីសម័យដើម ពិសេសពេលធ្វើសឹកសង្គ្រាមជាមួយប្រទេសជិតខាង មេទ័ពនាំគ្នាធ្វើពិធីប្រោះព្រំពលទាហាននៅទីនោះ ព្រោះមានបារមីតាដំបងដែក នាងសក់ក្រអូបនាងខ្មៅ និងបារមីយាយសុខ ដែលជាម្ចាស់ទឹកម្ចាស់ដីគ្រងថែរក្សាប្រាសាទនិងវត្តអោយគង់វង្ស។ ជាក់ស្ដែងក្នុងសម័យប៉ុលពត ទីធ្លាវត្តទាំងមូលត្រូវរងនូវការទម្លាក់គ្រាប់បែកគ្រាប់ផ្លោងគ្រប់យ៉ាង តែត្រូវបារមីបញ្ចៀសបាន។
ប្រភពដដែលបានបញ្ជាក់បន្ថែមថា សូម្បីតែយន្តហោះដែលហោះកាត់ពីលើប្រាសាទត្រូវធ្លាក់មិនខាន។ រឹតតែពិសេសទៀតនោះក្នុងប្រាសាទជប់ពលនេះមានរូងពស់ត្បាល់រហូតដល់ភ្នំជីសូរ និងភ្នំចំបាប់ តែបច្ចុប្បន្នរូងនេះត្រូវបានបិទជិតទៅហើយ។
ទាក់ទងទៅនឹងការបិទរូងពស់ត្បាល់នេះ ប្រភពព័ត៌មានខាងលើអោយដឹងថាកាលពីមុនសម័យអាណានិគមបារាំង លោកគ្រូសង្គ្រាជមួយអង្គចេះមន្តអាគមពូកែខ្លាំងអាចហៅពស់តូចធំគ្រប់ប្រភេទ។
ថ្ងៃមួយព្រះសង្ឃអង្គនេះបានប្រាប់ពុទ្ធបរិស័ទណាខ្លះចង់ឃើញពស់ត្បាល់?......ព្រះអង្គបានដាក់លក្ខខណ្ឌមិនអោយរត់ទេពេលពស់មកដល់។ បន្ទាប់ពីរៀបចំពិធីហៅរួចមកពស់ត្បាល់ ១គូបានចេញបង្ហាញខ្លួន ពេលនោះពុទ្ធបរិស័ទខ្លះភ័យខ្លាចក៏នាំគ្នារត់ភ្លេចបណ្ដាំលោកគ្រូ។
ក្រោយៗមកពស់ទាំងគូនេះចេះតែឧស្សាហ៏ចេញមកបង្ហាញខ្លួនបង្កការភ័យខ្លាចដល់អ្នកស្រុក លោកគ្រូសង្គ្រាជក៏សម្រេចចិត្តយកកង់រទេះលន និងថ្ម១ផ្ទាំងធំ បិទមាត់រូងជិតរហូតទល់សព្វថ្ងៃនេះទៅ។ គួរបញ្ជាក់ថាប្រាសាទជប់ពលបានកសាងឡើងតាំងពីសម័យព្រះបាទជ័យវរ្មន័ទី៧ ធ្វើឡើងពីថ្មបាយក្រៀមមានទំហំ៨ម៉ែត្រគុណ៨ម៉ែត្រកម្ពស់១៤ម៉ែត្រ។ ខាងក្នុងតួប្រាសាទមានថ្មតម្កល់យោនីនិងលិង្គព្រះឥសូរ។ ប៉ុន្តែប្រាសាទនេះបានរងនូវការខូចខាតផ្នែកខាងលើស្ទើរអស់ទៅហើយ។