Murray ​​បំបាក់​ជើង​ឯក​៥​សម័យ​​ Djokovic ​លើក​ពាន​ ATP World Tour Finals

  • 2016-11-21 06:14:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​វាយ​កូន​បាល់​ឆ្នើម​របស់​ចក្រភព​អង់គ្លេស​ Andy Murray ​​បាន​បំបាក់​​គូ​ប្រជែង​ធំ​​ម្ចាស់​ជើង​ឯក​៥សម័យ​ Novak Djokovic ​ដោយ​​លទ្ធផល​ ៦-៣ ​និង​ ៦-៤ ​លើក​ពាន​ ATP World Tour Finals ​ជា​លើក​ដំបូង​ ក្នុង​អាជីព​របស់​គេ​ នៅ​ទីលាន​ O2 Arena ​ទីក្រុង​ឡុងដុង​ កាល​ពី​ម្សិល​មិញ។

ជ័យ​ជម្នះ​នេះ​ ​​​បាន​​ជួយ​ឲ្យ​កីឡាករ​​វ័យ​២៩​ឆ្នាំ​ Murray ​​​នៅ​រក្សា​ចំណាត់​ថ្នាក់​ លំដាប់​លេខ​១​​លើ​ពិភពលោក​​​​ដដែល​ បន្ទាប់​ពី​រូប​គេ​បង្ហាញ​ថ្វី​ដៃ​ដ៏​ល្អ​នៅ​ឆ្នាំ​២០១៦​នេះ​ ក្រោយ​ឈ្នះ​មេដាយ​មាស​អូឡាំពិក ឈ្នះ​ពាន​ Wimbledon ​និង​ឡើង​ដល់​ផ្ដាច់ព្រ័ត្រ​ Australian Open និង​ French Open ​ថែម​ទៀត។

រីឯ​​កីឡាករ​សញ្ជាតិ​សែប វ័យ​​២៩​ឆ្នាំ Djokovic ​ដែល​ធ្លាប់​លើក​ពាន ATP World Tour Finals ​​៥​សម័យ​​​ កាល​ឆ្នាំ​ (២០០៨, ២០១២, ២០១៣, ២០១៤, ២០១៥) ​​និង​ជា​កីឡាករ​ចំណាត់​ថ្នាក់​លេខ​២​បច្ចុប្បន្ន​ បាន​ត្រឹម​ខក​ចិត្ត៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​

អត្ថបទថ្មី