ទិញ១ថែម១! ហាង​តែ​​បៃតង​​ខ្មែរ​​ នស​២រ ​សម្ពោធ​​សាខា​​ថ្មី​ស្អាត​​ដាច់​គេ​​ក្នុង​​​ខណ្ឌ​​សែន​​សុខ​

  • 2016-11-24 04:49:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាង​តែ​បៃតង​បែប​ខ្មែរ​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ល្បាញ​​ជាច្រើន​ឆ្នាំ នស២រ បាន​សម្រេច​បើក​សម្ពោធ​សាខា​ថ្មី​មួយ​ទៀតហើយ​ នៅ​តាម​បណ្ដោយ​ផ្លូវ1986 ក្នុង​ខណ្ឌ​សែន​សុខ នៅ​ថ្ងៃ​សុក្រ ទី២៥ វិច្ឆិកា នេះ។ ហាង​​ថ្មី​នេះ​គឺជា​សាខា​ទី៦ ដែល​ត្រូវ​បាន​គេ​ឲ្យ​ដឹង​ថា ធំ​ជាង​មុន ហើយ​ទាំង​ការ​ឌីហ្សាញ​ និង​បរិយាកាស កាន់តែ​ស្អាត​ទាក់​ទាញ​ជាង​មុន ពិសេស​នោះ គឺ​មាន​រូប​ព្យញ្ជនៈ​ខ្មែរ​ធំ​ទាំង​៣៣តួ​នៅ​លើ​ជញ្ជាំង​យ៉ាង​ស្រស់​ស្អាត បើ​ឃើញ​ហើយ​ជឿ​ជាក់​ថា​ដឹង​តែ​ទាញ​ទូរសព្ទ​មក​ថតតែ​ម្ដង។

មិន​ខុស​ពី​សាខា​មុន​ៗ​ទេ ហាង​តែ​បៃតង​នេះ​តែង​ផ្ដោត​ការ​ឌីហ្សាញ​ដោយ​ប្រើ​លក្ខណៈ​ខ្មែរ និង​ជំរុញ​​ឲ្យ​មាន​បរិយាកាស​បែប​លំហែ​អារម្មណ៍ ដោយ​អតិថិជន​គ្រាន់តែ​អង្គុយ​ផឹក​តែ​ក្នុង​ហាង គឺ​អាច​ទទួល​អារម្មណ៍​ថា បាន​ធូរស្បើយ​ពី​ភាព​តាន​តឹង​ភ្លាមៗ។ ការរៀបចំ​កន្លែង​អង្គុយ​ក្នុង​ហាង​មាន​គម្លាត​ពី​គ្នា​ដែល​អំណោយ​ផល​សម្រាប់​ការ​ជួប​ជុំ​មិត្ត​ភក្តិ​​ជជែក​គ្នា​លេង ឬ​ធ្វើ​កិច្ច​ការងារ​ជា​ក្រុម​ ឬ​ម្នាក់​ឯង​​បាន​យ៉ាង​ល្អ។ 

សម្រាប់​ឱកាស​បើក​សម្ពោធ​ហាង​ថ្មី​នេះ ក៏​មាន​កម្មវិធី​ផ្ដល់​ជូន​ពិសេស ទិញ ១ ថែម១ រយៈ​ពេល​ ៤ ថ្ងៃ​ ចាប់​ពី​ថ្ងៃ​សម្ពោធ​ហាង គឺ​​ថ្ងៃ​សុក្រ​ ទី២៥ រហូតដល់​ថ្ងៃទី២៩ ​វិច្ឆិកា ​នេះ និង​កម្មវិធី​ដឹក​ជញ្ជូន​ដល់​កន្លែង​ដោយ​ឥត​គិត​ថ្លៃ​ផង​ដែរ។

ការ​ផ្ដល់​ជូន​ពិសេស​នេះ​គឺ​ដើម្បី​លើកទឹកចិត្ត​អតិថិជន​ឲ្យ​មក​សាក​រសជាតិ​តែ​បៃតង​ឆ្ងាញ់​ៗ​ជា​ច្រើន​ប្រភេទ ដូចជា តែ​បៃតង​ទឹកដោះគោ តែ​ខ្ចី​ទឹកដោះគោ តែ​ក្លាសិក​ទឹកដោះគោ តែ​ក្រហម​ទឹកដោះគោ តែ​លាយ​រសជាតិ​ទឹក​ផ្លែឈើ ទឹក​ផ្លែឈើ​ស្រស់ និង​កាហ្វេ​ ។ ក្រៅពី​មាន​ភេសជ្ជៈ​ដ៏​ឆ្ងាញ់​ពិសា​ទាំង​នេះ​ហើយ ហាង​តែ​បៃតង​ក៏​មាន​​លក់​នំ​ជាច្រើន​ប្រភេទ​សម្រាប់​ញ៉ាំ​ជាមួយ​តែ​ដែរ បើ​ឃើញ​ហើយ​ច្បាស់​ជា​ចង់​សាក​គ្រប់​​មុខ​តែ​ម្ដង។

តោះ! ចុង​សប្ដាហ៍​នេះ​ទៅ​សាក​រសជាតិ​តែ​បៃតង​នៅ នស២រ សាខា​សែន​សុខ​ទាំង​អស់​គ្នា។ កុំ​ភ្លេច​! ថត​រូប ​Selfie និង Check in ​ផង​ណា៎

ចាប់​ផ្ដើម​ដំបូង​ក្នុង​ឆ្នាំ​២០១១ ហាង​តែ​បៃ​តង​នស២រ ​លេច​ចេញពី​ស្នាដៃ​​កូន​ខ្មែរ​ពិតៗ ដែល​បច្ចុប្បន្ន​នេះ​​​មាន​សាខា​៦​ហើយ ​គឺ​សាខា​ធំ​នៅ​ទួល​ទំពូង សាខា​ចតុមុខ សាខា​សន្ធរមុក​ សាខា​បាក់​ទូក​ សាខា​ព្រះ​ស៊ីសុវត្ថិ និង​សាខា​ទី៦​ចុង​ក្រោយ​បង្អស់​នេះ គឺ​នៅ​​ខណ្ឌ​សែន​សុខ។

សម្រាប់​ព័ត៌មាន​បន្ថែម ​សូម​ចូល​ទៅ​កាន់​វិបសាយ​ផ្លូវការ​របស់ នស២រ ឬ ហ្វេ​ស​ប៊ុ​ក Milk Green Tea

       

ដោយ៖ លីដា